ក្រុងប៉ោយប៉ែត÷ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្លូវលំ៣ខ្សែប្រវែងជាង ១២៥០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ ៤និងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានលោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារ យកគ្រឿងចក្រមកឈូសឆាយ គៀរ កិនបង្ហាប់ជូនដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនដែលផ្លូវនេះនារយៈពេលកន្លងមកមានការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងនិងត្រៀមរៀបចំចាក់ក្រាលថ្មម៉ិចដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងប្រធានការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវម៉ៅម៉ាល័យ។
ប្រជាពលរដ្ឋដែលរស់នៅភូមិទាំងពីរនេះមានការសប្បាយចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរក្រុងប៉ោយប៉ែតជាថ្នាក់ដឹកនាំដ៏ល្អដែលតែងយល់អំពីមានទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលលោកបានគ្រប់គ្រង ៕