ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ដើមឈើចម្រុះចំនួន៤១៦០ដើម ត្រូវបាន អាជ្ញាធរខេត្តបន្ទាយមានជ័យ ដាំឡើងវិញ នៅ​តំបន់​ដីព្រៃ​លិចទឹក​បឹងទន្លេសាប ដែលដកហូត​ពី​ការ ទន្ទ្រានកាន់កាប់ ពីជនឆ្លៀតឱកាស មកជា​សម្បត្តិ​រដ្ឋ​វិញ !

ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ . ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត . លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ . ព្រទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុង ស្រុក កងកម្លាំង មន្ត្រីរាជការ និងយុវជន បាននាំយកកូនឈើចម្រុះ ទៅដាំនៅលើផ្ទៃដី ដែលត្រូវបានគេ ទន្ទ្រានកាន់កាប់ នៅតាមព្រំប្រទល់ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៃ បឹងទន្លេសាប នៅចំណុចភូមិសាស្រ្តកោះខ្សាច់ ភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជាលទ្ធផល អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាំដើមឈើ សរុប បានចំនួន៤១៦០ដើម (ដើមឬស្សី ត្នោត និងរាំងទឹក) កូនឈើរួមមាន ៖ ដើមឬស្សីចំនួន១០៦០ដើម . ត្នោតចំនួនចំនួន១៨០០គ្រាប់ . ដើមរាំងទឹកចំនួន១៣០០ដើម ។ យកទៅដាំនៅលើផ្ទៃដី ដែលត្រូវបាន ជនឆ្លៀតឱកាស កន្ទេលធំបន្លំដេក ទន្ទ្រានកាន់កាប់ ប៉ុន្តែត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា សម្រេច ដក់ហូតមក ជាកម្មសិទ្ធរបស់រដ្ឋវិញ ។

នៅក្នុងឱកាសនោះ ក៏មាន វត្តមាន លោក លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ . លោកវរសេនីយ៍ឯក ជា តារា . លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត . លោក លោកស្រី អភិបាលក្រុង~ស្រុក ដឹកនាំ មន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីដាំដើមឈើនេះផងដែរ ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ . រដ្ឋបាលខេត្ត
និង មន្ទីរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើ
ព្រមទាំង ចាត់វិធានការការពារដីរដ្ឋ ដែលជា ព្រៃលិចទឹកតំបន់២ និងតំបន់៣ នៃ បឹងទន្លេសាប ឡើងវិញ ។

ដោយឡែក អ្នកដែលបានដាំដំណាំរួចហើយ ត្រូវបានអនុញ្ញាតឱ្យរក្សាដីរហូតដល់អាចច្រូតកាត់បាន ប៉ុន្តែត្រូវបានណែនាំឱ្យដាំដើមឈើឡើងវិញ បន្ទាប់ពីពួកគេច្រូតកាត់រួច ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2022 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.