ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ជែលលាងសម្អាតដៃ និងម៉ាស់ ជូនដល់អនុសាខាកក្រក៩ក្រុង/ស្រុក និងវិទ្យាល័យទាំង៣០ នៅទូទាំងខេត្ត

រសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល
ជែល លាងសម្អាតដៃ ដល់អនុសាខាកក្រក៩ក្រុងស្រុក ដែលក្នុងមួយក្រុង ស្រុកៗទទួលបានជែលចំណុះ៥០០មីលីលីត្រចំនួន១០កេសស្មើនឹង១៦០ដប ស្មើ៨០លីត្រ និងវិទ្យាល័យចំនួន៣០សាលា ក្នុងមួយសាលាៗទទួលបានជែលចំនួន៤៣លីត្រ និង ម៉ាស់២០០សន្លឹក។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារកាកបាទក្រហមខេត្ត ដើម្បីធ្វើសកម្មភាពការងារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតផ្តល់ជាអំណោយសម្ភារៈប្រើប្រាស់ ទទួលទាន។ ក្រៅពីអំណោយថ្ងៃនេះ បានរៀបចំប្រគល់សម្ភារៈក្នុងគោលបំណងគឺដើម្បីគិតគូពីសុខភាព និងទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសាលា និងសហគមន៍ផងដែរ។

សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលសាខាបានប្រគល់ជូនបន្ត លើកទី១នៅថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្ត និងមន្ទីពេទ្យបង្អែក៩ក្រុង ស្រុកស្មើនឹង៧៤០កេស។ ការបែងចែកដល់មន្ទីរពេទ្យដែលក្នុងមន្ទីពេទ្យៗទទួលបានជែលចំណុះ៥០០មីលីលីត្រចំនួន៥០កេសស្មើនឹង៨០០ដប លើកទី២គឺនៅពេលនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2022 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.