ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកចំណុះរដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងឱកាសឆ្នាំថ្មី ២០២២!!!

ក្រុងប៉ោយប៉ែត៖នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជួបសំណេះសំណាលជាមួយលោក លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន និងមន្ត្រី បុគ្គលិកចំណុះរដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងឱកាសឆ្នាំថ្មី ២០២២

ឆ្លៀតក្នុងឱកាសនោះដែរ លោក គាត ហ៊ុលអភិបាលក្រុង ក៏បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះមន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែតដែលបានយកចិត្តទុក្ខដាក់ក្នុងការបំពេញតួនាទីយ៉ាងសកម្មសហការគ្នាយ៉ាងជិតស្និតបំរើប្រជាពលរដ្ឋបានយ៉ាងល្អ និងបានចូលរួមក្នុងកិច្ចការងារសង្គមក្នុងរយៈកាលកន្លងមក និងសូមឲ្យបន្តនូវវប្បធម៌ដ៏ប្រពៃនេះក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ជាបន្តទៀត កិច្ចប្រជុំនៅសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.