ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំដោះស្រាយករណីទំនាស់ដីធ្លីរវាងឈ្មោះ លី អ៊ុតនី(មរណៈភាព)ជាមួយឈ្មោះ ព្រាប សារុន ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ!!!

ខេត្តបន្ទាយមានជ័យ៖ ដីទំនាស់ដ៏រុាំរ៉ៃជាច្រើនឆ្នាំចំនួន ៩៧ហិចតា រវាងឈ្មោះ លី អ៊ុតនី(មរណៈភាព) ជាមួយឈ្មោះ ព្រាប សារុន និងប្រជាពលរដ្ឋពាក់ព័ន្ធ ដែលមានទីតាំងស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី រួមជាមួយលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារចម្រុះខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះធ្វើការដោះស្រាយជូន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះតទៅរហូតដល់ថ្ងៃទី១១ មករា ក្រុមការងារ នឹងចុះធ្វើការទទួលចុះឈ្មោះរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ករណីឈ្មោះ លី អ៊ុតនី(មរណៈភាព) និងឈ្មោះ ព្រាប សារុន។

ដូច្នេះហើយសូមបងប្អូនដែលមានការពាក់ពន្ធ័ទីតាំងដែលបានជម្រាបនេះ សូមអញ្ជើញចូលរួមចុះឈ្មោះពិនិត្យផ្ទៀងផ្ទាត់ និងដោះស្រាយជាមួយក្រុមការងារ បើហួសពីថ្ងៃទី១១ ខែមករា ក្រុមការងារ នឹងមិនទទួលស្គាល់ឡើយ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.