ខេត្តបន្ទាយមានជ័យ ; លោឧត្ដមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ; រាល់បណ្ដា អធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យត្រូវ ធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខនេះ ហាមមិនឲ្យលេងផាវ រំសេវ កាំជ្រួចគ្រប់ប្រភេទដាច់ខាតនៅព្រឹក ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២២ នៅក្នុងស្នងការខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ; រាល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យ ត្រូវ អនុវត្តស្តីពីវិធានការនៃការប្រើប្រាស់នឹងផ្ទុករំសេវជាតិផ្ទុះទុកថាវគ្រប់ប្រភេទរបស់អគ្គស្នងការនគរបាលជាតិដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណីចិនវៀតណាមដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។
ក្នុងនោះលោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានធ្វើការណែនាំដល់ការិយាល័យជំនាញ និងតាមបណ្ដាញអធិការក្រុង ស្រុកទាំង៩ ,ត្រូវចុះបង្ក្រាបនិងហាមដាច់ខាតនូវការនាំចូលរំសេវភាវកម្មគ្រប់ប្រភេទហើយនគរបាលជំនាញត្រូវចុះធ្វើការណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវនិង កាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានដូច្នេះមន្ត្រីនគរបាលជំនាញ ត្រូវចុះធ្វើការសព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងក្នុងឱកាសចូលឆ្នាំ ចិនវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមានការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាលដែលមានកូនតូចងាយរងគ្រោះ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មន្ត្រីនគរបាលជំនាញត្រូវធ្វើការផ្សព្វផ្សាយអប់រំឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ ឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់នាំចូលការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទទួលបានសេចក្តីណែនាំខាងខាងលើនេះអស់លោកប្រធានការិយាល័យជំនាញនិងលោកអធិការក្រុងស្រុកទាំង ៩ យកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាផាវជាគ្រឿងផ្ទុះដ៏សាហាវមួយអាចសម្លាប់មនុស្សបានយ៉ាងងាយដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យពិសេសក្មេងគួរជាសវាងកុំលេងវាឲ្យសោះក្នុងឪកាសចូលឆ្នាំ ចិន វៀតណាមខាងមុខនេះ។
ក្នុងនោះលោកស្នងការ បានធ្វើការណែនាំចំនួន៧ចំណុច ឱ្យកងកម្លាំងមានសមត្ថកិច្ចចុះអនុវត្តបង្ក្រាបរួមមមាន
១-ហាមដាច់ខាត-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច បង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
៣អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកនិងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ
៤-មន្ទីរធម្មការ និងសាសនាខេត្តត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៥ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧-ជនណាបំពានលើសេចក្ដីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចល ក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយ សាធារណៈត្រូវទទួលទោស តាមច្បាប់ជាធរមាន៕