ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

កំលាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន ជនសង្ស័យម្នាក់ដើលួចគ្រឿងម៉ាស៊ីនត្រជាក់ និង អ្នកទទួលទិញចំនួន៣នាក់ផងដែរ ..!!

ក្រុងប៉ោយប៉ែត ៖ ក្រោយទទួលពាក្យបណ្ដឹងភ្លាមនោះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ដោយ អនុវត្តបទបញ្ជា ពី លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោក ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ យ៉ាងខ្ជាប់ខ្ជួនដើម្បីសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅក្នុង ក្រុងប៉ោយប៉ែត ក៏បានចាត់កម្លាំងចុះស្រាវជ្រាវឈានទៅដល់ឃាត់មុខសញ្ញា ខាងលើនឹងយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោកបានបន្តថា កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតក្រោយទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ ពៅ រដ្ឋា ភេទ ប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ថាលោក ផ្តឹងឈ្មោះ មុិល យ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានលួចកន្ទុយ ម៉ាសុីនត្រជាក់នៅក្នុងបុរីសុខស្រេង២ អស់ចំនួន២២គ្រឿង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ។
ក្រោយ សួរនាំជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចកន្ទុយ ម៉ាសុីនត្រជាក់ នៅបុរីសុខស្រេងពិតប្រាកដមែន។
ក្រោយលួចបានខ្លួនយកទៅលក់អោយ៖ទី១.ឈ្មោះ ឈន់ តារាវុធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ គីឡូលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន១២កន្ទុយម៉ាសុីនត្រជាក់ ហើយកាលពីដើមខែកុម្ភៈខ្លួនបានទិញម៉ាសុីនត្រជាក់ ចំនួន៣ឈុត ក្នុងមួយឈុតតម្លៃ(១២០ដុល្លា)ចឹងស្មើរ៣៦០ដុល្លា ហើយចំពោះកន្ទុយ១២គ្រឿងគាត់បានឲ្យលុយអស់(៧០០ដុល្លា)មុនហើយព្រោះខ្លួនទិញតែឈុតៗទេ អត់ទិញដាច់គ្នាទេហើយឈ្មោះ ឈន់ តារាវុធ បញ្ជាក់ពីមូលហេតុដែលគាត់ទិញ ព្រោះគាត់ដឹងថាជនសង្ស័យជាជាងម៉ាសុីនត្រជាក់ ហើយជនសង្ស័យគាត់បានប្រាប់ថាគាត់កាត់ពីគេទេ ខ្ញុំអត់ដឹងគាត់លួចគេទេ ។

ហើយជនសង្ស័យខាងលើក៏បានបន្តយកទៅលក់ឲ្យឈ្មោះទី២. សេង បូរី ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៣កន្ទុយម៉ាសុីនត្រជាក់ ។

លោក សេង បូរី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលគាត់ទិញ ព្រោះជនសង្ស័យប្រាប់ថាគាត់ជាងម៉ាសុីនត្រជាក់គាត់លក់កន្ទុយ ម៉ាសុីនត្រជាក់ ៣យកលុយចាយ មួយតម្លៃ៣០ដុល្លា ខ្ញុំទិញអស់លុយ(៣៦០០០០រៀល )លុះថ្ងៃម៉ោងមួយស្រាប់តែមានសមត្ថកិច្ចមកយកកន្ទុយ ម៉ាសុីនត្រជាក់ នោះទៅវិញ ដោយសមត្ថកិច្ចប្រាប់ជននោះលួចគេទេ ហើយខ្លួនក៍យល់ព្រមជូនសម្ភារៈដែរទិញបាននោះឲ្យទៅសមត្ថកិច្ចវិញដោយគ្មានការតវ៉ាអ្វីឡើយ។

ចំណែកអ្នកទិញទី៣.ឈ្មោះ ម៉ៅ មករា ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់ មានទីលំនៅភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបានសារភាពថាខ្លួនបានលក់កន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿងអោយឈ្មោះ ម៉ៅ មករា យ៉ាងពិតប្រាកដមែន ហើយតម្លៃក្នុងមួយគ្រឿង(៣៥ដុល្លា)ដោយ ជនសង្ស័យបានប្រាប់ថា កន្ទុយម៉ាសុីនត្រជាក់ ខ្លួនបានកាត់ពីឃ្លាំងកាសុីណូទើបខ្លួនទិញ ក្រោយមកសមត្ថកិច្ចបានចុះមកដល់ផ្ទះថាជននោះលួចគេទេ ហើយគាត់ក៏ប្រគល់ជូនសមត្ថកិច្ចដោយមិនមានការរឹងរូសអ្វីទេ។

បើការបញ្ជាក់ពីជនសង្ស័យឈ្មោះ មុិល យ៉ុង បានសារភាពថានៅដើមខែកុម្ភះខ្លួនបានលួចម៉ាសុីនត្រជាក់គេនៅក្រុមហ៊ុនអាណាន់ម៉ាកឃីត(ឡាហ្វីរ៉ា)។
ចំនួន៣ឈុតយកទៅលក់ឲ្យ ឈុន តារាវុធ ក្នុង១ ឈុត១២០ដុល្លា ពេលនេះបានដកហូតយកមកវិញទាំងអស់ហើយ ។

សូមបញ្ជាក់ថា ៖ បន្ទាប់ពីការសួរនាំសមត្ថកិច្ចស្នើរ សុំប្រគល់សម្ភារះដែលដកហូតបានពីជនសង្ស័យជូនម្ចាស់យកទៅប្រើប្រាស់វិញរួមមាន÷
មានម៉ាសុីនត្រជាក់ចំនួន៣ឈុត និង កន្ទុយម៉ាសុីនត្រជាក់ចំនួន២៣គ្រឿង ។

បច្ចុប្បន្នជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យឈ្មោះ មុិល យ៉ុង នឹងឈ្មោះ ឈន់ តារាវុធ ភេទប្រុសឈ្មោះ សេង បូរី ភេទប្រុស រួមទាំងឈ្មោះ ម៉ៅ មករា ភេទប្រុស ដែលជាអ្នកទទួលទិញម៉ាសុីនត្រជាក់ពីជនសង្ស័យដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.