ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោក​វរសេនីយ៍ទោ អ៊ឹម សុភា​រះ ត្រូវបាន​តែងតាំង​ជា​អធិការនគរបាល​ស្រុក​អូរជ្រៅ​ក្រោម​គណអធិបតី​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​!!!

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៨ កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ​មីនា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​គណ​ធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​លោក​វរសេនីយ៍ទោ អ៊ឹម សុភា​រះ ជា​អធិការ​នគរបាល​ស្រុក​អូរជ្រៅ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក​វរសេនីយ៍ឯក សែ​ស វិបុល ត្រូវបាន​ផ្ទេរ​ភារកិច្ច​ជា​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កម្មវិធី​នេះ​ប្រារព្វ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.