ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសក្នុងក្រុង ចាប់ពីថ្ងៃទី១៦ ខែមីនា នេះតទៅ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត លេខ ០៥១/២២ ស.ជ.ណ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យថា រដ្ឋបាលក្រុង នឹង​បើក​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសក្នុងក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅទីតាំងមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ដោយប្រើវ៉ាក់សាំងប្រភេទ Pfizer ជូនដល់ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្រ្តីរាជការ និងបុគ្គលិករដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ ភូមិ និងមន្រ្តីរាជការជុំវិញក្រុងដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញរួចហើយមានគម្លាតចាប់ពី ៤ខែឡើងទៅ។

កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤នេះ ធ្វើឡើងរៀងរាល់ចន្ទដល់ថ្ងៃអាទិត្យ ដោយពេលព្រឹកចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៦:០០នាទីល្ងាច។

ឯកសារភ្ជាប់មកជាមួយ រួមមាន៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩, ប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ចសន្យា (ចំពោះមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ និងបុគ្គលិករដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ ភូមិ និងមន្រ្តីរាជការជុំវិញក្រុងដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ ហើយមានគម្លាតចាប់ពី ៤ខែឡើងទៅ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ នៅតាមទីតាំង និងកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ និងសូមចូលរួមបន្តអនុវត្តនូវ​វិធានការសុខាភិបាល “៣កុំ ៣ការពារ” ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.