ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

អភិបាលខេត្តបន្ទាយមានជ័យ ចុះជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក

រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលកងកម្លាំង អាជ្ញាធរមូលដ្ឋាន សហការគ្នា ចូលរួមជួយធ្វើផ្ទះឡើងវិជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានផ្តល់អំណោយសង្ក័សី ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រួសាររងគ្រោះ ៣១គ្រួសារ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិកាឧបត្ថម្ភកងកម្លាំងជួយធ្វើផ្ទះមាន នគរបាល និងកម្លាំងយោធា ក្នុង១អង្គភាព ៤០មឺនរៀលផងដែរ។

ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម បានចូលរួមសោកស្តាយចំពោះគ្រួសារដែលបានរងផលប៉ះពាល់ទាំងអស់ ដោយពេលនេះមិនទាន់បានឆ្លើយតបភ្លាមទាំងអស់ពិតមែន សាខានិងធ្វើការឆ្លើយតបនៅពេលក្រោយ ហើយសូមផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលមានភ្លៀងធ្លាក់ តែងនាំមកនូវខ្យល់មកជាមួយផងដែរ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.