ក្រុងប៉ោយប៉ែត៖នាថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្រៃយ៍គណបក្សក្រុង និងជាប្រធានក្រុមការងារយុវជនក្រុងប៉ោយប៉ែត .និងលោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្តាល . លោក សំ វណ្ណី ប្រធានយុវជនសង្កាត់ផ្សារកណ្តាល រួមទាំងក្រុមការងារ បានចុះពិនិត្យសកម្មភាពក្រុមការងារកំពុងស្ថាបនាជាផ្លូវបេតុង១ខ្សែ ចំណុចក្រោយអាគារប្រៃសនីយកម្ពុជា ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងជំហានដំបូងនេះក្រុមការងារបានចាក់ជាផ្លូវបេតុងបានប្រវែង៦០ម៉ែត្រ ហើយក៏គ្រោងនឹងស្ថាបនាជាដំណាក់កាលបន្តបន្ទាប់លើផ្លូវ១ខ្សែនេះសរុបប្រវែងជាង៦៥០ម៉ែត្រទៅភ្ជាប់នឹងដើមផ្លូវដែលមានបេតុងស្រាប់ក្នុងពេលឆាប់ៗខាងមុខនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។