(បន្ទាយមានជ័យ): នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅការងារ ខែឧសភា ឆ្នាំ២០២២ និងពិធីប្រគល់បណ្ណសរសេីរ លិខិតសរសេីរ ថា្នក់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទប្រចាំឆ្នាំ២០២០ ។
ក្នុងកិច្ចប្រជុំនេះដោយមានការអញ្ជើញចូលពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយ-នាយរង ការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩ ព្រមទាំង នាយ នាយរង នៃកងរាជអាវុធហត្ថ ចំនួន៩៦រូប ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ការងារស្រាវជ្រាវរាល់់ព័ត៌មាន សន្តិសុខ សណ្ដាប់ធ្នាប់ទូទៅ ប្រឆាំងភេវរកម្ម និងការងារការពារសន្តិសុខផ្ទៃក្នុង និងកសាងផែនការ ការពារសន្តិសុខ គណ:ប្រតិភូជាតិ អន្តរជាតិ ដែលអញ្ជើញក្នុងភូមិសាស្ត្រខេត្ត បន្តយកចិត្តទុកដាក់ការពារ សន្តិសុខ រក្សាសុវត្ថិភាព ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានាផងដែរ ។
ជាពិសេសត្រៀមកម្លាំងមធ្យោបាយ អន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយកើតមានជាយថាហេតុ និងបន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់់រាជរដ្ឋាភិបាល ពិសេសពាក់់ព័ន្ធការងារការពារ ទប់់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ អំពើគេចពន្ធដើម្បីប្រមូលកៀរគរថវិកាជាតិ ព្រមទាំងបន្តស្រាវជ្រាវ និងបង្ក្រាបរាល់់់បទល្មើសពង្រឹងការអនុវត្តនីតិវិធី អនុវត្តដីកាតុលាការ ផងដែរ ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើដល់់នាយ នាយរង និងពលអាវុធហត្ថ ដែលទទួលបានបណ្ណសរសេីរ លិខិតសរសេីររបស់់ថា្នក់លើត្រូវខិតខំបន្តអនុវត្តតួនាទី-ភារកិច្ច ឲ្យបានល្អបន្ថែមទៀត ។
ក្នុងនោះដែរក៏មានការជូនបាច់់ផ្កាជូនពរ និងវត្ថុអនុស្សាវរីយ៍ពីសំណាក់ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីគោរពជូនពរដល់់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ៕