ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

អំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ..!!

នៅព្រឹកថ្ងៃអាទត្យ ទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះនាំយកអំណោយមនុស្សធម៌សាខាទៅចូលរួមសួរសុខទុក្ខគ្រួសាររងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន៦៨គ្រួសារ ដែលមានទីតាំងចែកចាយស្ថិតនៅក្នុងភូមិបឹងជង្រុក តេជោឈ្នះឈ្នះឃុំទួលពង្រ ស្រុកម៉ាឡៃ។ ករណីកើតហេតុកាលពីថ្ងៃទី២៨ខែមេសា ឆ្នាំ២០២២កន្លងទៅ។

ក្នុងនោះប្រជាពករដ្ឋរងគ្រោះលើ៣ឃុំ ១-ឃុំទួលពង្ររងគ្រោះ៥ភូមិស្មើ៥១គ្រួសារក្នុងរងគ្រោះធ្ងន់១៥គ្រួសារ, ២-ឃុំបឹងបេងរងគ្រោះ២ភូមិស្មើ១៣គ្រួសាររងគ្រោះធ្ងន់៧គ្រួសារ,និងទី៣-ឃុំតាគង់រងគ្រោះ១ភូមិស្មើ៤គ្រួសារ រងគ្រោះធ្ងន់១គ្រួសារ។

ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរឯកឧត្តមប្រធានបានចូលរួមសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង៦៨គ្រួសារនិងក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលមានមេឃរកភ្លៀងត្រូវរត់ជ្រកកន្លែងដែលមានសុវត្ថិភាព និង មានការណែនាំអោយបងប្អូនចេះថែរក្សាអនាម័យផ្ទាល់ខ្លួន និងជំរុញអោយបងប្អូនទៅសាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ទី៣និងដូសជំរុញអោយបានគ្រប់ៗគ្នា។

អំណោយដែលសាខានាំមកនូវថ្ងៃនេះសម្រាប់មួយគ្រួសារៗទទួលបាន÷ អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ, ទឹកត្រី៣ដប, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត២, ជែលលាងសម្អាតដៃ២ដប ,និងគ្រួសាររងគ្រោះធ្ងន់២៣ថែមជូនតង់ប្លាស្ទីក១ផ្ទាំង ព្រមថវិកាផ្ទាល់របស់ឯកឧត្តមប៉ាន់ខែមប៊ុនថនមួយចំនួនផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.