ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពីធី ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្ត.!!!

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង–ស្រុក ទាំង៩ និង នាយទាហាន នៃកងរាជអាវុធហត្ថចំនួន១៤៧នាក់ ក្នុងនោះមាន នាយអាវុធហត្ថដែលត្រូវប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចចំនួន ១៣២ រូប។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការសំណេះសំណាលនិង ផ្តាំផ្ញើដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះ￸មេរោគកូវីដ–១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយពីយើងទេ។ លោកបន្ថែមថា ត្រូវពង្រឹង ដាក់ផែនការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធនាការក្នុងពេលឃោសនា និងពេលបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែមទៀតថា សូមអោយកងកម្លាំងទាំងអស់ដែលទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មី ដែលថ្នាក់លើប្រគល់ជូន សូមយកទៅអនុវត្តអោយបានល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.