ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាំដឹកនាំ

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខ មិថុនា ឆ្នាំ​២០២២​នេះ លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យបាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ និង​ដាក់​ទិសដៅ​ការងារ កិច្ចការពារ​សន្ដិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់ ក្នុង​ពិធីទិវា​ម​ច្ឆ​ជាតិ ថ្ងែ​ទី០១ ខែកក្ក​ដា ឆ្នាំ ២០២២ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹ​ទ្ទ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់ លោក​-​លោកស្រី ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការ​ង លោកនាយ​ការិយាល័យ​នគរបាល​ជំនាញ និង​លោក​អធិការនគរបាល​ក្រុង​-​ស្រុក​ទាំង​៩ និង​លោក​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​ទាំង​៤ ។

លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរងបាន​ឡើង​អាន​ផែនការ និង​សេចក្តីណែនាំផ្សព្វផ្សាយ​ដល់​កងកម្លាំង ស្តីពី​ការត្រៀម​កម្លាំង​ការពារ​ក្នុង​ពិធី ។

លោក សិទ្ធិ ឡោះ បានដាក់​ចេញ​នូវ​គោល​ការណែនាំដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវការពារ​គ្រប់គ្រង​តាម​ចំណុច​គោលដៅ​រៀងៗ​ខ្លួន​ឱ្យបាន​ល្អ និង​ក្តាប់​សភាពការណ៍ ដើម្បី​ទ្រោល​សភាពការណ៍​ឱ្យបាន​១០០% និងជូនពរ​ដល់​កងកម្លាំង​ទាំងអស់​ក្នុង​ការចុះ​បេសកម្ម​ទទួលបាន​ជោគជ័យ​១០០% ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.