លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តអញ្ជើញ
ជួបសំណេះសំណាលក្រោយពបោះឆ្នោតជូនគណបក្សឃុំឈ្នះឆ្នោត.!
នៅព្រឹកថ្ងៃទី ១៣ ខែ កក្តដា ឆ្នាំ២០២២ គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះជួបសំណេះសំណាល និងថ្លែងអំណរអរគុណដល់សមាជិកសមាជិការគណបក្សឃុំស្វាយចេក ស្រុកស្វាយចេក ក្រោយពីបោះឆ្នោតជូនគណបក្សឃុំឈ្នះឆ្នោត ។
ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីប្រធាន អនុប្រធាន ខ២៧ ចុះជួយឃុំ រួមប្រធាន អនុប្រធានបក្សឃុំភូមិទាំង១៥ ក្នុងឃុំស្វាយចេក ៕