ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ឯកឧត្តម កឹម ជាតិ និង​លោកជំទាវ ភួង ម៉ា​ឡា កឹម ជាតិ​នាំយក​មួកសុវត្ថិភាពរ​បស់ សម្តេច​ក្រឡាហោម ស ខេង ចែក​ជូន​មន្ត្រីរាជការ​ក្នុង​ខេត្ត កំពង់ឆ្នាំង​

​កាលពី​ពេល​ថ្មីៗ​នេះ​កន្លង ទៅ​នេះ​សាលាខេត្ត​កំពង់ឆ្នាំង  បានប្រារឰ​បើក​កម្មវិធី​ចែក​មួក សុវត្ថិភាព​អំណោយ​ផ្ទាល់​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយក  រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ  ក្រោម​អធិតីភាព​ដ៏​ខ្ពង់ខ្ពស់  របស់ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  និង​លោកជំទាវ ភួង ម៉ា​ឡា  កឹម ជាតិ ។​

​ក្នុងនោះដែរ ភ្ញៀវ​រួម​ដំណើរ​មាន ឯកឧត្តម អភិបាល ខេត្ត​រង ឯកឧត្តម ស្នងការ​ខេត្ត  ស្នងការរង មេបញ្ជាការ​កង  រាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង  មេបញ្ជាការ​សឹក​រង​ខេត្ត និង មន្ត្រីនគរបាល រាជ​អាវុធហត្ថ  យោធា ព្រមទាំង​មន្ត្រី​ក្រោម ឱវាទ​ខេត្ត​-​ស្រុក តាម​មន្ទីរ​នានា  បាន​អញ្ជើញ​ចូលរួម​ចំនួន ៤៥០ នាក់ ។ ក្រោយពី​លោក​អភិបាលរង​ខេត្ត​ឡើង​អាន​របាយ ការណ៍​និង​រាយការណ៍​ជូន​គណៈ អធិបតី​រួចមក ឯកឧត្តម កឹម  ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង  មហាផ្ទៃ បាន​ឡើង​មានមតិ សំណេះសំណាល និង​ពាំនាំ​នូវ  ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន ព្រមទាំង​ការចង្អុល  បង្ហាញ​ពី​សំណាក់​សម្តេច​ក្រឡា ហោ ស ខេង ដែល​លោក​ទាំង អស់ តែងតែ​គិតគូរ​អំពី​សុខទុក្ខ  របស់​ប្រជាពលរដ្ឋ​គ្រប់ពេល វេលា ។​

​ឯកឧត្តម មានប្រសាសន៍​បន្ត​ទៀត​ថា ដោយ​គតិ  បណ្ឌិត​ដ៏​ឈ្លាសវៃ និង​គោល  នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេជោ ហ៊ុន សែន យើង មាន​ជ័យជំនះ​គ្រប់​ភារកិច្ច​រហូត មកដល់​សព្វថ្ងៃ​នេះ​គ្រប់​វិស័យ ទាំង​អាណាចក្រ និង​ពុទ្ធចក្រ  ជា​ពិសេស​បញ្ហា​សំខាន់​គឺ​គ្រោះ ថ្នាក់​ចរាចរណ៍​ដែល​យើង​ត្រូវ តែ​អនុវត្ត​ឱ្យបាន​តឹងតែង​បំផុត  និង​ប្រកាសជូន​ប្រជាពលរដ្ឋ  មន្ត្រី ឯកឧត្តម អស់លោក ត្រូវ តែ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន រឹងមាំ ជាពិសេស​ការ​ពិសារ​ស្រា  ស្រវឹង​ជ្រុល បើកបរ​ម៉ូតូ​-​ឡាន  យើង​សង្កេតឃើញ​តាម​វិទ្យុ​-​ទូរទស្សន៍​ដែល​ឃើញ​ជាក់ស្តែង រហូត​បាត់បង់​ជីវិត​និង​ពិការ​ជា ដើម​… ជា​រៀងរាល់ថ្ងៃ ដូចេះ  បាន​រាជរដ្ឋាភិបាល​យើង​បង្កើត ឱ្យមាន​មួកសុវត្ថិភាព​ពាក់​ការ ពារ​ក្នុង​ការបើកបរ​ម៉ូតូ​និង​បើក រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ការ ពារ​។

​ក្រោយពី​មាន​មតិ​សំ​ណេះ  សំ​ណា​ល និង​ណែនាំ​រួចមក ឯកឧត្តម កឹម ជាតិ និង​លោក ជំទាវ បាន​ធ្វើ​ពិធី​ចែក​មួក​សុវត្ថិ  ភាព​ចំនួន ៤៥០​មួក ជូន​ដល់ មន្ត្រី​និង​មន្ត្រី​ក្រសួង​មន្ទីរ​នានា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម បាន​ជូន​ថវិកា ៤០​ម៉ឺន  ក្នុង​កម្មវិធី​នគរបាល និង​កង រាជ​អាវុធហត្ថ ៣០​ម៉ឺន​រៀល  អ្នកសារព័ត៌មាន ៥០​ម៉ឺន​រៀល  កម្ម​វិថី​នេះ​បាន​បញ្ចប់​ដោយ​ភាព ស្និទ្ធស្នាល រីករាយ​ក្រៃលែង ៕
​ដោយ ៖ លឹម សារី​

 

2015_08_07a (3) 2015_08_07a (4)

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.