ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

​ពិធី​ប្រកាស​កែសម្រួល​ក្រុមការងារ​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​

ព្រឹក​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨:​១៥ នាទី ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ ជាតិ ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង​បាន​អញ្ជើញ​ចូលរួម​ក្នុង កម្មវិធី​ប្រកាស​កែសម្រួល​ក្រុម  ការងារ​ត្រួត​ពិនិត្យិ​និង​គាំទ្រ ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ ទី ៣ របស់​រាជរដ្ឋាភិបាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល  ប្រារឰ​ធ្វើ​នៅ​សាលប្រជុំ​វិទ្យាល័យ​កំពង់​ត្របែក ។ ភ្ញៀវ​រួម ដំណើរ​មាន ៖ ឯកឧត្តម ឧត្តម សេនីយ៍​ឯក ជា សុគន្ធា ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ  ស្រុក​កំពង់ត្របែក​និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​ទាំង ១៣ ឃុំ ក្នុងស្រុក​កំពង់ត្របែក ព្រម ទាំង​មន្ត្រី​រដ្ឋបាល​ស៊ីវិលិ​និង​មន្ត្រី រដ្ឋបាល​ប្រដាប់អាវុធ​សរុប​ចំនួន  ១៥០​នាក់ ដែល​បាន​អញ្ជើញ មកពី​ឃុំ​ទាំង ១៣ ក្នុងស្រុក  កំពង់​ត្របែក ។

​កម្មវិធី​នេះ​បាន​ប្រកាស​និង  សម្រេច​ពី​សម្តេច​ក្រឡាហោម  ស ខេង តែងតាំង ឯកឧត្តម  កឹម ជាតិ អនុរដ្ឋលេខាធិការ  ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុក កំពង់ត្របែក​ជំនួស ឯកឧត្តម  មុំ សាម៉ុន នៅក្នុង​ឱកាស​នោះ  ដែរ ក៏​បាន​ប្រកាស​សមត្ថភាព  អនុប្រធាន​ក្រុមការងារ​ថ្នាក់ ជាតិ​ប្រចាំ​ស្រុក​កំពង់ត្របែក  ប្រធាន​ក្រុមការងារ​តាម​ឃុំ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម កឹម ជាតិ បាន​សាក សួរ​ដល់​ប្រធាន​-​អនុប្រធាន​ក្រុម  ការងារ​អំពី​បញ្ហា​ចំណុច​ប្រឈម  ដែល​មាននៅ​តាម​បណ្តា​ឃុំ​ទាំង  ១៣ ក្នុងស្រុក ។ ក្នុងនោះដែរ ឯកឧត្តម ជា សុគន្ធា អគ្គលេខា ធិ​ការ​រងនៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ ស្រុក​កំពង់ត្របែក​បាន​ឧបត្ថម្ភ ថវិកា ៤០​ម៉ឺន​រៀល ជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ២​គ្រួសារ ក្នុង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក​ហើយ  ឯកឧត្តម មុំ​ម ណា​ដា អគ្គនាយក  រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង  សាធារណការ និង​ដឹកជញ្ជូន  និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ ជាតិ​ប្រចាំ​ឃុំ​ព្រះ​ធាតុ​ឧបត្ថម្ភ  ថវិកា ៥០​ម៉ឺន​រៀល ។​

​ក្រោយ​ពី​ពិធី​សំណេះសំណាល​និង​ប្រកាស​តែងតាំង​រួច មក ឯកឧត្តម កឹម ជាតិ បាន ផ្តល់​ជូន​ថវិកា ៥០​ម៉ឺន​រៀល  សម្រាប់​ស្តារ​ប្រឡាយទឹក​ជូន ប្រជាពលរដ្ឋ ៤០​ម៉ឺន​រៀល ក្នុង កម្មវិធី​ស្រុក ៣០​ម៉ឺន​រៀល សារព័ត៌មាន ៤០​ម៉ឺន​រៀល និង អាវយឺត ៤៥០​អាវ ។​

​នៅក្នុង​នោះ​ដែរ ឯកឧត្តម  បាន​សាកសួរ​ចម្លើយ​ប្រគល់ជូន  ១២​ម៉ឺន​រៀល អ្នក​ដែល​ឆ្លើយ  ត្រូវ កម្មវិធី​នេះ​បញ្ចប់​ដោយ  ភាព​រីករាយ​ក្រៃលែង ៕
​ដោយ ៖ លឹម សារី​

2015_08_08b (2) 2015_08_08b (1)

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.