អំឡុងពេលថ្មីៗនេះនៅក្នុង ក្រសួងមហាផ្ទៃ ប្រារឰបើកកិច្ច ប្រជុំផ្សព្វផ្សាយអំពីមុខបន្ទាត់ ការងារកំណត់បង្គោលខណ្ឌ សីមានិងបោះបង្គោលកំណត់ព្រំ ដែនកម្ពុជា-វៀតណាម ដោយ មានសម្តេចក្រឡាហោម ស ខេង ដឹកនាំកម្មវិធី ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ភ្ញៀវ កិត្តិយសចូលរួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ឯកឧត្តម លោកជំទាវ តាម ក្រសួងមន្ទីរទូទាំងព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តម អភិបាល ខេត្តទាំង ២៥ខេត្ត-ក្រុង បាន អញ្ជើញចូលរួម ។
ក្រោយពីការស្វាគមន៍ គណៈអធិបតីរួចមក ឯកឧត្តម វ៉ា គឹមហុង បានឡើងធ្វើបទ បង្ហាញនូវការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិង វៀតណាម ដោយមានភាព សុក្រិតយុត្តិធម៌ត្រឹមត្រូវដោយ មានផែនទីកំណត់ច្បាស់លាស់ មិនមែនចេះតែវាស់មិនត្រឹម ត្រូវតាមការមូលបង្កាច់បង្ករ ទំនាស់តាមបុគ្គលមួយចំនួន ក្រោយពីបទបង្ហាញរបស់ ឯកឧត្តម វ៉ា គឹមហុង រួចមកសម្តេច ក្រឡាហោម ស ខេង មានមតិ ផ្តាំផ្ញើនិងជូនពរដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម ដោយភាពរីករាយក្រៃលែង ៕