នៅទីស្នាក់ការបក្សឃុំ ប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបើកកិច្ចប្រជុំត្រួត ពិនិត្យការងាររបស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជាស្រុក កំពង់ត្របែក ក្រោមអធិបតី ភាព ឯកឧត្តម ហាស់ សារ៉េត អភិបាលនៃគណៈអភិបាលខេត្ត ព្រៃវែងនិងជាប្រធានក្រុមការ ងារស្រុកកំពង់ត្របែក ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ូ លីដា អនុប្រធានក្រុមការងារ ស្រុកកំពង់ត្របែក ។ ភ្ញៀវចូល រួមមានលោកមេបក្សឃុំ-ភូមិ និងក្រុមការងារបក្សឃុំ សរុប ១២០នាក់ ។
ក្រោយពីលោកមេបក្សឃុំ ឡើងរាយការណ៍និងអានរបាយ ការណ៍ជូនគណៈអធិបតីរួចមក ឯកឧត្តម ហាស់ សារ៉េត អភិបាលខេត្តព្រៃវែងបានឡើង មានមតិសំណេះសំណាលជាមួយ អង្គកម្មវិធីដោយបានពាំនាំនូវ ការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែគិត គួរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ឯកឧត្តមបន្តទៀតថា សូម បងប្អូនប្រធានបក្ស តាមភូមិ- ឃុំ និងក្រុមការងារបក្សតាម បណ្តាឃុំទាំងអស់ត្រូវតែពង្រឹង ឱ្យបានរឹងមាំនិងយកចិត្តទុក ដាក់ ចំពោះប្រជាពលរដ្ឋធ្វើ យ៉ាងណាត្រូវចុះផ្ទាល់មើលការ ខុសត្រូវ និងដឹងពីទុក្ខធុរៈ របស់ ពួកគាត់ ឱ្យបានច្បាស់លាស់ ត្រូវធ្វើយ៉ាងណាឱ្យពួកគាត់ ពេញចិត្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា យើងកុំឱ្យ ដូច អាណត្តិមុនទៀត ៕
លឹម សារី