ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨ៈ ៣០នាទីព្រឹក ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហា ផ្ទៃ និងលោកជំទាវ ភួង ម៉ាឡា កឹម ជាតិ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដង្ហែទៀនព្រះវស្សា និងទេយ្យទាន ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់និងថវិកា របស់សម្តេចក្រឡាហោម ស ខេង ទៅប្រគេនព្រះសង្ឃដែល គង់ចាំព្រះវស្សានៅក្នុងវត្តបឹងខ្យាង ដែលស្ថិតនៅក្នុងឃុំបឹង ខ្យាង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ដែលមានទៀនព្រះវស្សាចំនួន ២ដើមធំ ប្រេងម៉ា ស្សូត ២កាន (៦០លីត្រ) អង្ករ ២បាវ ស្ករស ១បាវ ទឹកដោះ គោ ១កេសធំ ត្រីខកំប៉ុង ១ កេសធំ សៀង ៥០គីឡួ ក្រាម ឆៃប៉ូវ ៥០គីឡួក្រាម ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យូរ ត្រីងៀត ២០គីឡួក្រាម ប៊ីចេង ១០ កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេសធំ ទឹកផ្លែឈើ ៣ កេស បាយសម្លរ ៥មុខ និង ថវិកា ១លានរៀល ។
ក្រោយពីពិធីនមសសិការ ថ្វាយបង្គំព្រះរួចមកចូលដល់ កម្មវិធីវេរប្រគេនសម្ភារៈទាំង អស់ជូនដល់ព្រះសង្ឃដែលគង់ ចាំព្រះវស្សា ។ លុះដល់ម៉ោង ២រសៀល ពិធីដង្ហែទៀនព្រះវស្សាទក្សិណ ៣ជុំ ជុំវិញព្រះ វិហាររួចចូលទៅក្នុងព្រះវិហារ ធ្វើពិធី ថ្វាយបង្គំព្រះ និងអុជ ប្រទីបជាកិច្ចបង្ហើយបុណ្យ ។
គូសបញ្ជាក់ផងដែរថា ទោះបីជា ឯកឧត្តម កឹម ជាតិ លោកបានទៅកាន់កាប់ក្រុម ការងារថ្នាក់ជាតិ ស្រុកកំពង់ ត្របែក ខេត្តព្រៃវែងមែន ប៉ុន្តែ ទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តម និងលោកជំទាវ តែងតែ គិតគូរនិងជួយដល់ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹងនិងឃុំបឹង ខ្យាងដដែល ៕