ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

​កិច្ចប្រជុំ​ស្តីពី​សកម្មភាព​ការងារ​គណៈកម្មាធិការ​បក្ស​ខេត្ត និង​លើក​ទិសដៅ​អនុវត្ត​បន្ត ក្នុង​ខេត្ត​ព្រៃវែង​

នៅ​ស្នាក់ការ​គណបក្ស  ប្រជាជន​ខេត្ត​ព្រៃវែង បាន  ប្រារឰ​បើក​កិច្ចប្រជុំ​ស្តី​ពី​សកម្ម ភាព​ក្រុមការងារ​គណៈ​កម្មា​ធិ ការ​បក្ស​ខេត្ត​និង​លើក​ទិសដៅ អនុវត្តន៍​បន្ត​ក្នុង​ខេត្ត​ព្រៃវែង  ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់  របស់​សម្តេច​ក្រឡាហោម ស  ខេង ប្រធាន​ក្រុមការងារ​ខេត្ត  ព្រៃវែង ជា​អនុប្រធាន​គណបក្ស  ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង  មហាផ្ទៃ ។

​ភ្ញៀវ​រួម​ដំណើរ​មាន ឯកឧត្តម ស្បោង សារ៉ាត់​, ឯកឧត្តម ប៉ែន បញ្ញា​, ឯកឧត្តម  ហាស់ សារ៉េត​, ឯកឧត្តម ញឹម  វណ្ណដា​, ឯកឧត្តម ព្រំ សុខា​, ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ព្រម  ទាំង​ប្រធាន​ក្រុមការងារ​ថ្នាក់ ឃុំ​-​ស្រុក​ទូ​ទាំង​ខេត្ត​ព្រៃវែង ។​

​ក្រោយ​ពី​ពិធី​ការណ៍​បាន  ឡើង​អាន​របាយការណ៍​និង​រាយ ការណ៍​ជូន​គណៈអធិបតី​រួចមក  សម្តេច​ក្រឡាហោម ស ខេង  បាន​ឡើង​មានមតិ​សំណេះសំណាល​ដោយ​បាន​ពាំនាំ​នូវ​ការ សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន  គណបក្ស​ប្រជាជន​កម្ពុជា និង  ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​សម្តេច​កិ​ត្តិ  ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដែល​លោក​ទាំង​ពីរ​តែងតែ​គិត គូរ​អំពី​សុខទុក្ខ​របស់​ប្រជា​ពល រដ្ឋ​គ្រប់​ពេលវេលា ។

​សម្តេច​ក្រឡាហោម ស  ខេង បន្តទៀតថា ឯកឧត្តម  លោកជំទាវ អស់លោក លោក ស្រី ជាទី​គោរព​រាប់អាន យើង មាន​ថ្ងៃនេះ​ក៏​ដោយសារ​គុណ បុណ្យ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩  ដែល​បាន​រំដោះ​ជីវិត​យើង​គ្រប់ គ្នា​ឱ្យ​រួច​ពី​ចង្កូម​មច្ចុរាជ​ឈាម ខ្មៅ ប៉ុល ពត ដែល​បាន​សម្លាប់  រង្គាល​ប្រល័យពូជសាសន៍​ឯង ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដែល​ប្រវត្តិសាស្ត្រ​មិន  អាច​បំភ្លេចបាន​ចារ្យទុក​ក្នុង បេះដូង​កូន​ខ្មែរ​កុំអោយ​ភ្លេច​នូវ ប្រវត្តិ​ដ៏​សែន​ឈឺចាប់​នេះ ។

​គូសបញ្ជាក់ថា ឯកឧត្តម  លោកជំទាវ អស់លោក លោក ស្រី ត្រូវតែ​ប្រាប់​ដំណឹង​ដ៏​ឈឺ ចាប់​នេះ​ដល់​កូនៗ​និស្សិត បញ្ញា  វ័ន្ត​ដែល​គ្នា​កើត​មិនទាន់​ឱ្យបាន ដឹង​និង​ឮ​ទុក្ខ​ក្នុង​បេះដូង​របស់ ពួកគេ​និង​ចងចាំ​អស់​មួយជីវិត ។​

​ក្រោយពី​មាន​មតិ​សំ​ណេះ  សំ​ណា​ល​រួចមក​ពិធី​ជូន​បាច់​ផ្កា អនុស្សាវរីយ៍​ពី​សំណាក់​ក្រុម ការងារ​ថ្នាក់​ខេត្ត​ជូន​ដល់​សម្តេច  ក្រឡា​ហោម ស ខេង ដែល​បាន ទទួល​បរម្យ​ងារ​ជា “​សម្តេច  ក្រឡា​ហោម​”​និង​ជា​អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​ពិធី​ជូន​បាច់ផ្កា​រួចមក  សម្តេច​ក្រឡាហោម ស ខេង  បាន​ចែក​ជូន​ថវិកា​ដល់​ប្រធាន ក្រុមប្រឹក្សា​-​ឃុំ ស្រុក​ម្នាក់ៗ ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល ។​

​កម្មវិធី​នេះ​បានបញ្ចប់  ដោយ​ភាព​រីករាយ​ក្រៃលែង ៕
​លឹម សារី​

2015_08_08f (1) 2015_08_08f (2)

 

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.