នៅក្នុងស្រុកបាទី ខេត្តតាកែវ គេធ្លាប់ឮឈ្មោះល្បីរបស់ លោកវេជ្ជបណ្ឌិត ទី សុវត្ថិ ក្នុង ការព្យាបាលជំងឺទូទៅគ្រប់មុខ ដោយមានសម្ភារៈពិនិត្យជំងឺ ទំនើបៗ ព្យាបាលអ្នកជំងឺបាន ជាសះស្បើយទាន់ចិត្ត និងផ្តល់ ជូនសេវាទៀបបំផុត ចំពោះអ្នក ទីទ័លក្រ ។
តាមមតិប្រជាពលរដ្ឋដែល មកព្យាបាលជំងឺបានប្រាប់អ្នក សារព័ត៌មានយើងថា ពួកគាត់ មកសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យរបស់គាត់គឺលោក បានរៀបចំយ៉ាងស្អាតបាតត្រឹម ត្រូវ និងពាក្យសំដីទន់ភ្លន់ រាប សាជាមួយអ្នកជំងឺស្គាល់ចាស់ទុំ និងពិនិត្យជំងឺច្បាស់លាស់ ។
តាមប្រភពព័ត៌មានបន្ត ទៀតថា មិនមែនតែស្រុកបាទី តែប៉ុណ្ណោះទេ ដែលមកព្យាបាលគឺប្រជាពលរដ្ឋតាំងពីស្រុក សំរោង ស្រុកព្រៃកប្បាស ស្រុក អង្គរបុរី ៘ ក៏បានអញ្ជើញ មកពិនិត្យជំងឺនៅក្នុងគ្លីនិក របស់លោកដែរ ដោយមានក្តី សង្ឃឹមជឿជាក់ក្នុងការព្យាបាលរបស់លោក ។ មានប្រជា ពលរដ្ឋមួយចំនួនបានប្រាប់អ្នក សារព័ត៌មានយើងថា នៅពេល ខ្លះដែលអ្នកជំងឺទីទ័លក្រខ្លាំង ពេក លោកវេជ្ជបណ្ឌិត ទី សុវត្ថិ ពិនិត្យព្យាបាលរួចហើយបាន ជូនថវិកាដល់ពួកគាត់ធ្វើសោហ៊ុយត្រឡប់ទៅផ្ទះវិញ ។
នេះសរបង្ហាញពីទឹកចិត្ត សប្បុរស មេត្តាករុណាដល់អ្នក ក្រីក្រ ប៉ុន្តែទន្ទឹមនឹងកេរ្តិ៍ឈ្មោះ ល្បីល្បាញនេះក៏មានអ្នកច្រណែន ឈ្នានីសនិងលោកដោយខ្លួនពុំ អាចធ្វើដូច និងផ្សព្វផ្សាយថា លោក ទី សុវត្ថិ បើកគ្លីនិកអត់ ច្បាប់តាមពិតលោកបើកគ្លឺនិក នេះបានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាលខេត្តតាកែវត្រឹមត្រូវ ហើយរូបលោក ក៏មានតួនាទី ជាទីប្រឹក្សារបស់សម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធ បណ្ឌិត ជា ស៊ីម ផងដែរ ។
ដូច្នេះសូមបងប្អូនពុកម៉ែ ជ្រាបជាដំណឹងនូវសណ្តានចិត្តដ៏ ល្អរបស់លោក មិនតែប៉ុណ្នោះ សោត ពេលមានកម្មវិធីបុណ្យ ទាន ឬសម្ពោធរបស់ ឯកឧត្តម ណាមួយលោក ទី សុវត្ថិ តែង តែបានចូលជាបច្ច័យកសាងវត្ត អារាម ឬផ្លូវថ្នល់ក្តី លោកតែង ផ្តល់ថវិកាផ្ទាល់ខ្លួនជួយជាតិក្នុង ស្រុកបាទី មិនដែលអាក់ខាន ឡើយ ។
សារព័ត៌មានយើងខ្ញុំ សូម ជូនពរលោក ទី សុវត្ថិ និងក្រុម គ្រួសារសូមលោកមានសុខភាព មាំមួន និងអាយុយឺនវែង ជួយ ព្យាបាលជំងឺដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត ៕
លឹម សារី