ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​ចែ លីន ហៅ ខ្ទើយ ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​នៅ​មណ្ឌល​គី​រី ល្បី​ពូកែ​សូកប៉ាន់​មន្ត្រី​គ្រប់​ជំនាញ ប្រមូល​ទិញ​ឈើ​ម៉ា​សេរី​

មណ្ឌលគិរី​ ៖ តាម​សេចក្តី រាយការណ៍​ពី​ប្រជាពលរដ្ឋ បានអោយដឹងថា ក្នុង​មួយ​ថ្ងៃ  ចែ​លីន ដើរ​ប្រមូល​ទិញ​ឈើ  ស្រុក​អូររាំង ស្រុក​កែវ​សី​ម៉ា  ខេត្តមណ្ឌលគិរី​រួច​ដឹក​តាម​រថ យន្ត​កាមរី​ហើម ឡង់​គ្រីស័រ  និង​ឡាន TACOMA របស់គេ ឆ្លងដែន​យកទៅលក់​នៅ​វៀត ណា​ម​តាម​ច្រករបៀង​មួយ  ចំនួន​នៅ​ក្នុងស្រុក​កែវ​សី​ម៉ា  មណ្ឌលគិរី ។​

​ប្រជាពលរដ្ឋ​បាន​នាំគ្នា  លើកឡើងថា មន្ត្រី​នៅ​តាម  ដងផ្លូវ​ដូចជា​ស្នាក់ការ​អភិរក្ស ជីវៈចំរុះ​សីមា មិនដែល​ឃើញ  បង្ក្រាប​ទាល់តែសោះ​ដេក​ចាំ រាប់​តែ​ក្បាល់​ឡាន​យកលុយ ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​បើ  នៅតែ​យ៉ាង​នឹង​ព្រៃឈើ នៅ ខេត្ត​មណ្ឌលគិរី បែប​មិន​សល់ ទេ​មើលទៅ ។​

​ទាក់ទង​នឹង​ការ​ចោទ  ប្រកាន់​ខាងលើនេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ ពី ស្រី​លីន បានទេ ដោយ​ទូរស័ព្ទ​ទំនាក់ទំនង​មិនបាន ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ  ប្រជាពលរដ្ឋ​បាន​សំណូមពរ ថា សូម​មន្ត្រី​ជំនាញ​មើល​ផង  កុំឱ្យ​ចែ​លីន​សប្បាយ​នឹង​រកស៊ី បទល្មើស​ពេក ៕

che lin

Filed in: ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.