ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​មេ​ឈ្មួញ​យួន​ល្បីឈ្មោះ​យាយ​ព្រឿង ហៅ ហេង សំនៀង រកស៊ី​ឈើ​ខុស​ច្បាប់​ដ៏​ធំ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មានការ​បើកភ្លើង​ខៀវ​ពី​ម ន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់​?

​ស្ទឹងត្រែង​ ៖ ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង  បានឱ្យដឹងថា លោក ឈាង តុលា តែងតែ​ទទួល​ផលប្រយោជន៍​យ៉ាងច្រើន ពី​យាយ  ព្រឿង និង​យាយ​បូ​ន ដែលជា ឈ្មួញ​យួន​ល្បី​ឈ្មោះ​ក្នុង​ខេត្ត ស្ទឹងត្រែង ហេតុនេះហើយ  ទើប​គ្មាន​ការបង្ក្រាប​បទល្មើស​។​

​មិនតែប៉ុណ្ណោះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ខេត្ត​ស្ទឹងត្រែង តែងតែ  ចេញមុខ​បិទបាំង​និង​ការពារ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​របស់​យាយ​ព្រឿង និង យាយ​បូ​ន​ដើម្បី​ទទួលបាន​ផល ប្រយោជន៍​ជាប្រចាំ ។

​ហេតុនេះហើយ ទើប   យាយ​ព្រឿង និង​យាយ​បូ​ន  អាច​បន្ត​ប្រមូល​ទិញ​ឈើ​មក ស្តុក​ទុក​ក្នុង​រោង​សិប្បកម្ម របស់​ខ្លួន​នៅ​ក្រុង​ស្ទឹងត្រែង  និង​ដឹកជញ្ជូន​ទៅ​លក់​នៅ ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម ។​

​យាយ​ព្រឿង ហៅ ហេង  សំនៀង ដែល​ជា​ឈ្មួញ​យួន  រកស៊ី​ឈើ​ខុស​ច្បាប់​ដ៏​ធំ​ក្នុង ខេត្តស្ទឹងត្រែង​ត្រូវបាន​គេ​ដឹង ថា​មាន​ទំនាក់ទំនង​យ៉ាង​ជិត ស្និទ្ធ​ជាមួយ​សមត្ថកិច្ច​និង​មន្ត្រី អាជ្ញាធរ​ក្នុង​ខេត្ត​ស្ទឹងត្រែង  ហើយ​មាន​ប្តី​ជា​សមត្ថកិច្ច​ខ្មែរ ផងដែរ ។ កន្លង​មក​សមត្ថកិច្ច ក្នុង​ខេត្តស្ទឹត្រែង តែងតែ  បង្ក្រាប​ឈ្មួញ​តូចតាច​ដែល ដឹកជញ្ជូន​ឈើ​ប្រណីត​ខុស ច្បាប់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង  ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់ យាយ​ព្រឿង​ដែល​ជា​ឈ្មួញ យួន​នោះទេ ។

​មកដល់​បច្ចុប្បន្ន យាយ  ព្រឿង និង​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ យាយ​បូ​ន នៅតែ​បន្ត  សកម្មភាព​ប្រមូល​ទិញ​ឈើ ប្រណីត​ដឹកជញ្ជូន​ចូលក្នុង រោង​សិប្បកម្ម​និង​ដឹកជញ្ជូន ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង ពេញបន្ទុក ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​បាន ឱ្យដឹងថា ក្រោយ​ពេល​លោក  កុល សំអុល ឡើងកាន់តំណែង  ជា​អភិបាលខេត្ត​ស្ទឹងត្រែង  ជំនួស​លោក ឡូយ សុផាត រួច​មក​យាយ​ព្រឿង និង​យាយ  បូ​ន នៅតែ​បន្ត​សកម្មភាព  ប្រមូល​ទិញ​ឈើ​ប្រណីត​និង ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក យួន​យ៉ាង​រលូន​ដដែល ។ ការ ដែល​យាយ​ព្រឿង និង​យាយ  បូ​ន អាច​ធ្វើ​អ្វី​ស្រេច​តែ​អំពើ  ចិត្ត​គឺ​មាន​ការសម្របសម្រួល ពី​លោក កុល សំអុល អភិបាល  ខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង  ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ហេតុនេះ  ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​និង ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​គួរ ពិនិត្យ​ទៅ​លើ​ករណី​មន្ត្រី  អាជ្ញាធរ និង​មន្ត្រី​រដ្ឋបាល​ព្រៃ  ឈើ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង ការឃុបឃិត​ឱ្យ​យាយ​ព្រឿង  ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់ នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ផង ដែរ  ៕

 

wood_yeayproeng

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.