ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​កន្លែង​ស្តុក​ឈើប្រណិត​ចំនួន​៣​ធំៗ​ស្ថិតនៅក្នុង​ភូមិ​កាឡៃ​៣ មិន​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​

​រតនគិរី​ ៖ កន្លែង​ស្តុក​ឈើ​ធំៗ ចំនួន​៣ គឺ​មាន​ទីតាំង​ស្ថិតនៅ ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក  អូរ​ជុំ ខេត្ត​រតនគិរី គឺ​ពុំ​មាន  សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ធ្វើការ បង្ក្រាប​នោះ​ទេ ។ ដែល​មហា ជន​ទូរ​ទៅ​សង្ស័យថា​ប្រហែល​ជា​ទទួល​បាន​លាភ​ស​ក្កា រៈរបស់​ឈ្មួញ​ទាំងនោះហើយ​។​

​បើតាម​សម្តី​ប្រជាពលរដ្ឋ  បាន​ប្រាប់​អ្នក​យក​ពត៌មាន យើង​ឱ្យ​ដឹង​ថា​កន្លែង​ស្តុក​ឈើ ទាំង ៣ នេះ​គឺជា​របស់​មាន  ឈ្មោះ ណាក់ ឈ្មោះ​ណូ គឺ  ត្រូវបាន​គេ​ដឹងថា ជា​មេកា  លោក​ឧកញ៉ា​ឫទ្ធិ​សី​និង​ឈ្មោះ  ចែ​ពៅ និង​ឈ្មោះ​ម៉ាប់ ។​

​ឈ្មោះ​ទាំងនោះ​បាន​ប្រមូល​ទិញ​ឈើ​ពី​រថយន្ត​និង​ម៉ូតូ គ្រប់​ប្រភេទ​ហើយ បន្ទាប់  មក គឺ​មាន​រថយន្ត​សាំ​យ៉ុង​និង  រថយន្ត​ទំនើបៗ​ដឹកឈើ​យក ទៅ​លក់​បន្ត​តាម​ច្រកទ្វារ​ព្រំដែន​អូរយ៉ាដាវ យ៉ាង​រលូន គឺ ឆ្លងកាត់​សមត្ថកិច្ច​តាម​ដងផ្លូវ ជាច្រើន​ស្ថាប័ន​គឺ​ពុំ​មាន​សមត្ថ កិច្ច​ពាក់ព័ន្ធ​យក​ភ្នែក​មើល នោះទេ ។​

​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មាន​ការងើងឆ្ងល់​ថា តើ  អ្នក​រកស៊ី​ឈើ​ទាំងនោះ​បង់ លុយ​ឱ្យ​ប៉ូលិស​សេដ្ឋកិច្ច​មេព្រៃ  និង​សមត្ថកិច្ច​ដ៏ទៃទៀត ក្នុង  មួយខែៗ​ចំនួន​ប៉ុន្មាន​បានជា  គ្មាន​ការបង្ក្រាប ។ នៅពេល ដែល​អ្នក​សារពត៌មាន​បាន​ចុះ ទៅដល់​ទីតាំង​ស្តុក​ឈើ​នោះ ដើម្បី​សួរនាំ ស្រាប់តែ​ឈ្មួញ  ទាំងនោះ​បាន​ទូរស័ព្ទ​ទៅ ឈ្មោះ ម៉ៅ ដែល​មាន​តួនាទី ជា​ប៉ូលិ​សេដ្ឋកិច្ច​ខេត្ត និង​បក្ខ  ពួក​៣-៤​នាក់​ទៀត កាង​ឈើ ឈ្មួញ​ទាំងនោះ​និង​ប្រើ​ពាក្យ សម្តី​និង​កាយវិការ​មិន​សមរម្យ មក​លើ​អ្នក​សារពត៌មាន​យើង  ធ្វើឱ្យ​អ្នក​សារពត៌មាន​មាន ការភិតភ័យ​ជាខ្លាំង​។

​ចំពោះ​ទង្វើ​បុគ្គល​រូប  នោះ​ធ្វើឱ្យ​មានការិៈ​គន់​ពី ប្រជាពលរដ្ឋ ហេតុដូចនេះ  សូម​លោក​ប្រធាន​អង្គភាព​ក៏ ដូចជា​ក្រសួង​ពាក់ព័ន្ធ សូម  ជួយ​មើល​បុគ្គល​រូបនោះ​ផង  ព្រោះ​ឈ្មោះ​ម៉ៅ​នេះ​មាន​អត្ត ចរិក​ក្រអឺតក្រទ​មខ្លាំ​ណាស់ ៕

2015_12_01vr (2) 2015_12_01vr (3) 2015_12_01vr (1)

Filed in: ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.