ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​ដង្ហែ​ទៅកាន់​វត្ត​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង​

​ខេត្ត​កណ្តាល​ ៖  រសៀល​ថ្ងៃ សៅរ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលា​ម៉ោង ៣​ៈ​១៥  នៅក្នុង​បរិវេណ​វត្ត​បឹង​ខ្យា​ង  ដែល​ស្ថិត​នៅក្នុង​ឃុំ​បឹង​ខ្យា​ង   ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល  ប្រារឰ​ធ្វើ​ពិធី​ដង្ហែ​អង្គ​កឋិនទាន សាមគ្គី​ចូល​វត្ត​បឹង​ខ្យា​ង​ដោយ មាន​ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  និង​លោកជំទាវ ភួង ម៉ា​ឡា  កឹម ជាតិ ព្រមទាំង​ក្រុមគ្រួសារ​, លោកជំទាវ​ឧកញ៉ា  សៀង ចាន់​ហេង ប្រធាន  ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ព្រម  ទាំង​ក្រុម​គ្រួសារ​, ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ គន់ គីម  និង​លោក ជំទាវ គឹម ចាន់​ឌី  គន់ គីម ព្រមទាំង​បុត្រាបុត្រី  បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ចូល​វត្ត បឹង​ខ្យា​ង ។​

​លុះដល់​ម៉ោង ៤​និង​០៥​នាទី  ពិធី​សូត្រមន្ត​ប័ង្សុកូល​និង​រំលឹក ដល់​វិញ្ញាណក្ខ័ន្ធ មាតា​បី​តា  កុង​ម៉ា ដែល​បាន​ចែក​ឋាន​ទៅ  កាន់​លោក​ខាងមុខ សូម​បែរ  ក្រោយ​ឱ្យ​ពរ​ដល់​កូនចៅ​ដែល បាន​ធ្វើ​ពិធី​នេះ​ជូន ។

​ភ្ញៀវ​ចូលរួម​មាន​ឯកឧត្តម  លោកជំទាវ លោក​ឧកញ៉ា  ជាច្រើន​រូប​បាន​អញ្ជើញ​ចូល រួម​ដោយ​បាន​ពិសារ​ភោជនីយ អាហារ​រួមគ្នា​និង​មាន​តូរ្យតន្ត្រី កំដរ​ដោយ​ភាព​រីករាយ​ក្រៃ លែង ។​

​លុះ​ព្រឹក​ឡើង​ថ្ងៃអាទិត្យ  ទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៥  ពិធី​ប្រគេន​យាគូរ​ដល់​ព្រះសង្ឃ  និង​វេរ​ប្រគេន​ទេយ្យទាន  បរិក្ខា ថវិកា​ដល់​ព្រះសង្ឃ​និង  ចាប់ផ្តើម​ដង្ហែ​អង្គ​កឋិនទាន ទក្សិណ​ជុំវិញ​ព្រះវិហារ​ចំនួន  ៣​ជុំ ទើប​ចូល​ទៅក្នុង​ព្រះវិហារ  ដើម្បី​ធ្វើ​ពិធី​បញ្ចប់​កិច្ច​អង្គ កឋិនទាន​សាមគ្គី​នេះ ។​

​សូមបញ្ជាក់​ថា ឯកឧត្តម  កឹម ជាតិ និង​លោកជំទាវ បាន​ប្រមូល​បច្ច័យ​ប្រគេន​ព្រះ សង្ឃ ២៤​ម៉ឺន​ដុល្លារ លោក ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង  បុកគ្រឹះ​កសាង​សំណាក់​ដូនជី  ១២​ម៉ឺន​ដុល្លារ សង្កត់​ត្រៃ​យ៍ មហា​កុដិ ១៥​ម៉ឺន​ដុល្លារ ក្រុង ពាលី និង​រៀបចំ​បាយទឹក ១១ ម៉ឺន​ដុល្លារ ចែក​ជូន​ប្រជា​ពល រដ្ឋ ១​ម្នាក់ៗ ៥​ម៉ិ​នឺ​រៀល សរុប  ២១​ម៉ឺន​ដុល្លារ ។

​សរុប​ថវិកា​លោកជំទាវ  ឧកញ៉ា​ទាំងអស់​ជាង​៧០​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក ៕
​ដោយ​ ៖ លឹម សារី​

 

2015_12_01vr3 (2)  2015_12_01vr3 (1)

2015_12_01vr3 (3)

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.