ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​លោក ង៉ោ ម៉េង​ជ្រួន មេត្តា​ជួយ​មើល​រណ្តៅ​ដី​ក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ផង​ទាន !

​មតិ​ប្រជាជន​ជាច្រើន​នាក់  ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្សារ កណ្តាល ក្រុង​ប៉ោយប៉ែត បាន មានប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌  មាន​ទាំង​រអ៊ូរទាំ​ថា ក្រុមហ៊ុន  ដឹក​ដី​របស់​លោក ចាំង តេង​ភាវ  ជីករណ្តៅ​ដី​ជ្រៅ​សន្លឹម​ចង់  ឃើញ​ក្បាល​ប្រែ​តទៅ​ហើយ  ហើយ​ការដឹកជញ្ជូន​តាម​រថ​យន្ត ធន់​ធ្ងន់​បណ្តាលឱ្យ​ខូច​ផ្លូវ​អស់ រលីង​និង​ខូច​បរិស្ថាន​ហុយ​ទ្រលោម​ប៉ះពាល់​ដល់​សុខភាព  ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ  តាមផ្លូវ​ដោយ​គ្មាន​អាជ្ញាធរ​ណា មក​ហាមឃាត់​នោះឡើយ ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ (​ដុល្លារ​)​ស្ងាត់ៗ​ទេ​ដឹង ។​

​តាម​ប្រភព​ព័ត៌មាន​បាន បន្តទៀតថា លោក​ចៅសង្កាត់ ផ្សារកណ្តាល​ឈ្មោះ គៀត ហ៊ុល  មាន​រណ្តៅ​ដី​ជីក​ខ្លួនឯង​ដែរ  ដូច្នេះ​មិន​ហ៊ាន​រករឿង​គេ ប្រហែល​ជា​ត្រូវដង​ត្រូវផ្លែ​គ្នា ។

​អ្នកសារព័ត៌មាន​យើង​បាន​ទូរស័ព្ទ​សម្ភាសន៍​ទំនាក់ទំនង សាកសួរ ប៉ុន្តែ​លោក ចាំង តេង  ភា​វ លោក​តែង​មាន​សំដី​មិន សមរម្យ​និង​ចុច​បិទ​ទូរស័ព្ទ​ភ្លាម​។

​ដូច្នេះ​សូម​សំណូមព​រលោក  ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង ប៉ោយប៉ែ​ត​មេត្តា​ពិនិត្យ​ផង​ទាន  កុំឱ្យ​បាត់បង់​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​យើង ដូច អាណត្តិ​មុន​ទៀត​សម្តេច​តេជោ  លោក​ខំប្រឹងប្រែង​ណាស់ បើ  មិន​ជួយ​ចូក​ជួយ​ចែវ​កុំ​យក​ជើង ទៅ​រាទឹក​ឱ្យសោះ ៕

 

2016_01_14c (1) 2016_01_14c (2)

Filed in: ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.