ថ្ងៃអាទិត្យ ទី ៩ ខែមករា ឆ្នាំ២០១៦ ដោយមនសិការខ្មែរ បទល្មើសកាប់ឈើក្នុងព្រៃសហ គមន៍ ព្រៃការពារ និង ដែន ជម្រកសត្វព្រៃ ព្រមទាំងឧទ្យាន វិរៈជ័យខេត្តស្ទឹងត្រែង នៅតែ បន្តកើតឡើងយ៉ាងពេញបន្ទុក ដោយមន្ត្រីរដ្ឋបាលព្រៃឈើឬ សមត្ថកិច្ចពាក់ព័ន្ធមិនបានចាត់ វិធានការបង្ក្រាបឡើយ ។
ប្រភពពីមន្ត្រីរាជការ នៅ ក្នុងខេត្តស្ទឹងត្រែងបានឱ្យដឹងថា លោក ឈាង តុលា នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តនេះ គឺជា អ្នកនៅពីក្រោយបទល្មើសកាប់ ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុក ។ ហេតុនេះ ហើយ ទើបបទល្មើសនៅតែ កើតឡើងឥតឈប់ឈរ ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋក្នុងខេត្ត ស្ទឹងត្រែងបានឱ្យដឹងថា ឈើ ប្រណីត និងឈើប្រភេទលេខ ១ ក្នុងព្រៃសហគមន៍ ព្រៃការពារ ព្រៃអភិរក្សនៅស្រុកសេ សាន ស្រុកសៀមប៉ាង និងស្រុក ថាឡាបរិវ៉ាត់ កំពុងប្រឈម និងសេចក្តីវិនាសហិនហោច ។
ប្រភពបានបន្តឱ្យដឹងទៀត ថាកន្លងមកលោក ឈាង តុលា មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានគិតគូរតែរឿងផល ប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ ហើយមានការឃុបឃិតជាមួយ លោក កុល សំអុល អតីតអភិបាលខេត្តស្ទឹងត្រែងបណ្តោយ ឱ្យមានបទល្មើសយ៉ាងគគ្រឹក គគ្រេងបែបនេះ ។
ឈ្មួញធំៗអាចកាប់ឈើនិង ដឹកជញ្ជូនឈើខុសច្បាប់តាម អំពើចិត្ត ដោយរដ្ឋបាលព្រៃឈើ និងកូនចៅលោក ឈាង តុលា ចាំទទួលផលប្រយោជន៍យ៉ាង ត្រជាក់ចិត្តគ្មានខ្លាចក្រែងអ្វី ទាំងអស់ ។
ឈ្មួញដឹកជញ្ជូនឈើមួយ ចំនួនបានឱ្យដឹងថា បើគ្មានការ បើកដៃពីលោក ឈាង តុលា និងមន្ត្រីអាជ្ញាធរ ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធទេនោះគឺពួក គេមិនអាចដឹកឈើចេញពីខេត្ត ស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ យកទៅលក់ នៅស្រុកយួនបានឡើយ ។
ឈ្មួញទាំងនោះបានឱ្យដឹង ថាពួកគេបានផ្តល់ផលប្រយោ-ជន៍ឱ្យលោក ឈាង តុលា និង សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ទើបអាចដឹកជញ្ជូនឈើខុសច្បាប់ ដោយគ្មានការរំខានឡើយ ។
ជាងនេះទៅទៀត ពួកគេ អាចចូលកាប់ឈើប្រណីតឈើ ប្រភេទលេខ១ និងឈើប្រភេទ លេខ ២ ក្នុងព្រៃសហគមន៍ ព្រៃការពារនិងឧទ្យានជាតិវិរៈ ជ័យតាមអំពើចិត្ត ។ ចំណែក ម្ចាស់សិប្បកម្មកែច្នៃឈើប្រណីត មួយចំនួនក៏បានឱ្យដឹងដែរថា រាល់ការដឹកជញ្ជូនកូនចៅលោក ឈាង តុលា ជាប្រចាំទើបអាច គេចផុតពីការបង្ក្រាប ។ មាន ន័យថា ក្នុងតួនាទីជានាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈាង តុលា មិនបាន បង្ក្រាបបទល្មើសព្រៃឈើតាម តួនាទីរបស់ខ្លួននោះទេ ហើយ បែរជាប្រើប្រាស់តួនាទីដើម្បី ប្រមូលផលប្រយោជន៍តាម របៀបពុករលួយយ៉ាងពេញ បន្ទុក ។
ដូច្នេះសូម ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរ ពិនិត្យមើលផងដែរ ពីព្រោះ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ក្នុងខេត្តស្ទឹងត្រែងរិះគន់ថា ព្រៃ ឈើក្នុងខេត្តនេះ ត្រូវរលាយ សាបសូន្យ ដោយសារស្នាដៃ លោក ឈាង តុលា មេរដ្ឋបាល ព្រៃឈើខេត្តស្ទឹងត្រែង និងបក្ខពួក ៕