ឯកឧត្តម កឹម ជាតិ អនុរដ្ឋ លេខាធិការក្រសួងមហាផ្ទៃនិង លោកជំទាវ ភួង ម៉ាឡា កឹម ជាតិ បានជួយឧបត្ថម្ភថវិកា កសាងរូបសំណាកទេវតាបាច ផ្កា ដែលស្ថិតនៅក្នុងបរិវេណ មន្ទីរគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាខេត្ត ព្រៃវែង ។
ឯកឧត្តម និងលោកជំទាវ តែងតែមានទឹកចិត្តមេត្តាករុណា ធ្វើបុណ្យទាន ស្ទើរគ្រប់ទីកន្លែង តាំងពីឯកឧត្តម នៅជាទីប្រឹក្សា ផ្ទាល់សម្តេចអគ្គមហាធម្មពោធិ សាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ដែលសម្តេចមិនទាន់សុគតនិង ជាប្រធានគណៈពង្រឹងឃុំបឹងខ្យាង និងជាអនុប្រធានគណៈ ពង្រឹងស្រុកកណ្តាលស្ទឹង ។ ហើយឯកឧត្តមនិងលោកជំទាវ បានជួយកសាងសមិទ្ធផលជា ច្រើនរួមមាន ៖ ផ្លូវថ្នល់ វត្ត-អារ៉ាម វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា ទំនប់ ព្រែក ប្រឡាយ ទ្វារទឹក…៘ រហូតដល់សព្វថ្ងៃនេះ ឯកឧត្តម បានទទួលមុខងារជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង ជាអនុប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយនិងចុះជួយស្រុកកំពង់ត្របែក ខេត្តព្រៃវែងថែមទៀត ។
ដូច្នេះសារព័ត៌មាន វិរៈជ័យ និងវិរៈជាតិសូមប្រសិទ្ធពរជ័យ ជូន ឯកឧត្តម កឹម ជាតិ និង លោកជំទាវទទួលនូវសេចក្តី សុខ សេចក្តីចំរើន អាយុយឺនវែង ដើម្បីជួយកសាងជាតិជួយដល់ រាជរដ្ឋាភិបាលកម្ពុជាជួយដល់ គណបក្សប្រជាជនកម្ពុជា ឱ្យ កាន់តែមានប្រជាប្រិយភាព ខ្លាំងឡើងនិងទទួលនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕
ដោយ ៖ លឹម សារី