នាព្រឹកថ្ងៃទី ៩-១០ មករា និងរសៀលថ្ងៃទី ១០ មករា ២០១៦ ត្រូវបានបញ្ចប់កម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា, សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សម្តេចវិបុលមហាសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេ-ខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ស៊ាង ប៊ុនលាង ក៏បាន អញ្ជើញចូលរួមកម្មវិធីនោះដែរ ដោយមានវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ ស្ថាប័ន ក្រសួង មន្ទីរនានាចូល រួមចំនួន ១៤៦០នាក់ ។
ក្រោយពីការអានរបាយការណ៍និងរាយការណ៍ជូនគណៈ អធិបតីរួចមក សម្តេចតេជោ ហ៊ុន សែន បានឡើងមានមតិសំណេះសំណាលជាមួយភ្ញៀវ កិត្តិយសក្នុងអង្គសន្និបាតទាំង មូល សម្តេចមានប្រសាសន៍ថា សូម ឯកឧត្តម លោកឧកញ៉ា លោកជំទាវទាំងអស់ ជាគណៈ ពង្រឹងតាមបណ្តាខេត្ត-ក្រុងស្រុក និងក្នុងរាជធានីភ្នំពេញ តាមភូមិ-សង្កាត់-ខណ្ឌ-ក្រុង ជួយជម្រុញបក្សឱ្យបានខ្លាំងក្លា និងចុះឱ្យជាប់ជាមួយប្រជាពល រដ្ឋចុះជួយ ចុះសាកសួរសុខទុក្ខ និងដឹងទុក្ខធុរៈរបស់ពួកគាត់ មួយរយៈកាលកន្លងមកនៅ អាណត្តិមុន គឺមាន ឯកឧត្តម លោកជំទាវអស់លោកខ្លះប្រព្រឹត្ត មិនសមហេតុផលបានជាយើង ត្រូវខាតបង់សន្លឹកឆ្នោតជា ច្រើន ។ ដូច្នេះចាប់ពីពេលនេះ តទៅត្រូវប្រឹងប្រែងកសាង ស្នាដៃឡើងវិញ នៅអាណត្តិ ក្រោយនេះ ។
កម្មវិធីនេះបានបញ្ចប់ដោយ ភាពជោគជ័យនិងរីករាយក្រៃ លែង ៕ ដោយ ៖ លឹម សារី