ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

អបអរសាទរ​បុណ្យខួប​ថ្ងៃ​ជ័យជំនះ ៧​មករា លើក​ទី ៣៧ (១៩៧៩-២០១៦) របស់​គណបក្ស​ប្រជាជន​កម្ពុជា

​ព្រឹក​ថ្ងៃ​ទី ០៧ ខែ​មករា  ឆ្នាំ​២០១៦ គឺជា​ថ្ងៃ​ដ៏​មហា  អស្ចារ្យ​ដែល​ប្រជាជន​កម្ពុជា  រាប់លាន​នាក់​បាន​ធ្វើ​កម្មវិធី រំលឹក​ខួប​ថ្ងៃ ជ័យជំនះ ៧​មករា  នៅតាម​បណ្តា​ខេត្ត​-​ក្រុង​ទូទាំង ប្រទេស ។ ចំណែក​នៅក្នុង​រាជ  ធានី​ភ្នំពេញ​យើង​វិញ ប្រារឰធ្វើ  ឡើង​នៅ​ស្នាក់ការ​គណៈ​កម្មា​ធិ ការ​មជ្ឈឹមបក្ស​(​គ​៨៥)​គណបក្ស​ប្រជាជន​កម្ពុជា ចំការមន  ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ជា​ប្រធាន​គណបក្ស  ប្រជាជន​កម្ពុជា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន  ប្រធានរដ្ឋសភាជាតិ និង​ជា​អនុ ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា សម្តេច​ក្រឡាហោម ស  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី  ក្រសួងមហាផ្ទៃ​, សម្តេច​វិបុល  មហាសេនា​ភក្តី សាយ ឈុំ  ប្រធាន​ព្រឹទ្ធសភា​ជាតិ​ព្រមទាំង ភ្ញៀវកិត្តិយស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​គ្រប់ ស្ថាប័ន ក្រសួង មន្ទីរ​ទាំងអស់​។​

​នៅក្នុង​ឱកាស​នោះ​ដែរ  ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ក៏​បាន អញ្ជើញ​ចូលរួម​ផងដែរ ព្រម  ទាំង ឯកឧត្តម លោកជំទាវ  អភិបាលក្រុង​-​ខណ្ឌ សង្កាត់​និង ប្រជា​ពល​ដ្ឋ​រាប់​ម៉ឺន​នាក់ បាន  អញ្ជើញ​ចូលរួម​យ៉ាង​អធិកអធម និង​រីករាយ​ក្រៃលែង ។ ក្រោយ ពី​កិច្ច​ស្វាគមន៍​ភ្ញៀវកិត្តិយស  និង​អាន​របាយការណ៍​ជូន​គណៈ អធិបតី​រួចមក សម្តេច​តេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ  ព្រះរាជាណាចក្រ​កម្ពុជា និង​ជា  ប្រធាន​គណបក្ស​ប្រជាជន​-​កម្ពុជា បាន​ឡើង​ថ្លែង​សុន្ទរកថា  លើក​ពី​ប្រវត្តិ​ដ៏​សែន​ឈឺចាប់​ក្នុង របប​ពពួក​ឈាមខ្មៅ ប៉ុល ពត  ទមិឡ​ឥត​សា​សា​នា ដែល​បាន  កាប់សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា  យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត ក្នុង របប ៣​ឆ្នាំ ៨​ខែ និង​២០ ថ្ងៃ ប្រជាជន​កម្ពុជា​ជាង បី​លាន នាក់ ត្រូវ​ពួក​វា វាយ​សម្លាប់​និង  ត្បូងចប ដែក​ត្បែង ភ្លៅ​រទេះ  ដោយ​គ្រាន់តែ​មាន​កំហុស​តូច តា​ច លួច​ដក​ដំឡូង លួច​ដាំបាយ  ហូប​ដោយ​ការ​ហត់​ហេវ​ខ្លាំ​ពេក  ហូប​តែ​បបរ​រាវ​ក​ក្លូក ដែល​ពួក  វា​វាល់​វែក​ចែក​បង្ខំ​ឱ្យ​ធ្វើការ បាក់​កម្លាំង  ។​

​បងប្អូន​ពុក​ម៉ែ ជាទីគោរព  នឹក​រឿង​ខ្លោចផ្សារ​ដ៏​ល្វីង​ជូរ​ចត់ នេះ ខ្ញុំ​សូម​ផ្តាំ​ទៅកូនៗ​ដែល កើត​មិនទាន់ ជា​ពិសេស​ឪពុក  ម្តាយ​ត្រូវ​ប្រាប់​កូន​ឱ្យបាន​ដឹង  និង​ចារ្យទុក​ក្នុង​ប្រវត្តិសាស្ត្រ  កូន​ខ្មែរ​គ្រប់ៗ​រូប​បាន​ជ្រាប​ពី ការ​ពិត​នេះ ។​

​នៅ​ចុងបញ្ចប់​នេះ ខ្ញុំព្រះករុណាខ្ញុំ សូម​ជូនពរជ័យ​ដល់  សម្តេច ឯកឧត្តម លោកជំទាវ  និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង អស់​ជួបប្រទះ​នូវ​សេចក្តីសុខ សាន្ត​ក្នុង​គ្រួសារ​និង​ទទួល​នូវ ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ  វណ្ណៈ សុខៈ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​ដោយ​ ៖ លឹម សារី​

 

2016_01_08 (1) 2016_01_08 (2) 2016_01_08 (3) 2016_01_08 (4)

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.