ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ឯកឧត្តម កឹម ជាតិ អនុប្រធាន​ក្រុមការងារ​ស្រុក​កំពង់ត្របែក អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កែសម្រួល​សមាសភាព​យុវជន​ស្រុក និង​ប្រកាស​ក្រុមការងារ​បក្ស​ស្រុក​

​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ជាតិ​ថ្នាក់​ជាតិ អនុប្រធាន​ក្រុមការងារ​ស្រុក​កំពង់ត្របែក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កែសម្រួល​សមាសភាព​យុវជន ស្រុក​និង​ប្រកាស​សមាសភាព​ក្រុមការងារ​បក្ស​ស្រុក​ផ្សព្វផ្សាយ​សេចក្តីសម្រេច ចិត្ត​មហាសន្និបាត​គណៈកម្មាធិកា​រ កណ្តាល​លើក​ទី ៣៩ ផ្សព្វផ្សាយ​លទ្ធផល​សេចក្តីសម្រេចចិត្ត​ម​ហាសន្នី​បាត​ផ្សព្វផ្សាយ​ផែនការ និង​ទិសដៅ​ក្នុង​ការបោះ ឆ្នោត​នា​អាណត្តិ​ក្រោយ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ប៉ែន បញ្ញា ក៏​បាន​ឡើង​មានមតិ​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា​បក្ស​ស្រុក​ទាំង អស់ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ចុះ​ជាប់​ជាមួយ​ប្រជាជន​យកចិត្តទុកដាក់​ជាមួយ​ពួក​គាត់ ដឹង​អំពី​ទុក្ខ​ធុរៈ​ឈឺ​ថ្កាត់​យប់​ព្រលប់ របស់​ប្រជាពលរដ្ឋ កុំ​យក​អំណាច​មក​គាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​ក្នុង​ប្រការ​ណា​មួយ​កុំឱ្យ​ដូច​អាណត្តិ​មុន​ឱ្យ​សោះ ។ កម្មវិធី​បានបញ្ចប់​ដោយ​ភាព​រីករាយ​ក្រៃលែង ៕
​ដោយ​ ៖ លឹម សារី​

 

 

20160217s5 (1) 20160217s5 (2)

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.