នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើពិធីប្រគល់រថយន្ត ១គ្រឿង ម៉ាក SSANG YOUNG ១២កៅអី ជូនទៅម្ចាស់ដើមដែលជាជនរងគ្រោះដែលបានបាត់រយៈពេលជាង ៣ខែ មកហើយ ។ ឯកឧត្តម កឹម ជាតិ បានមានប្រសាសន៍ផ្តាំផ្ញើដល់ម្ចាស់រថយន្តថា សូមប្អូនមេត្តាប្រុងប្រយ័ត្ន កុំចាញ់បោក គេកុំធ្វេសប្រហែស ឆាប់ជឿសំដីគេធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ វាជារបបចិញ្ចឹមជីវិតរបស់យើងរាល់ថ្ងៃ ព្រោះ ឥឡូវនេះ ជនកំហូចមានល្បិចកលច្រើនណាស់ បន្ទាប់ពីមានមតិផ្តាំផ្ញើ ឯកឧត្តម បានជូនពរសូមឱ្យការត្រឡប់ទៅវិញ របស់ពួកគាត់ បានសុខដុមរមនានៅតាមផ្លូវ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត ។ គូសបញ្ជាក់ផងដែរថា ឯកឧត្តម កឹម ជាតិ និងលោកជំទាវតែងតែមានប្រជាប្រិយភាពមានចិត្តមេត្តាករុណា ដល់អ្នកក្រីក្រ ជួយអ្នកក្រីក្រ និងពិសេសជួយដល់រាជរដ្ឋាភិបាលក្នុងការកសាងជាតិមាតុភូមិ មិនដែលខាន ។
ក្នុងនាមខ្ញុំជាចាងហ្វាងការផ្សាយសារព័ត៌មាន វីរៈជ័យ និងវីរៈជាតិ សូមប្រសិទ្ធពរជ័យ សូមឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមការងារប្រកបដោយសេចក្តីសុខសាន្ត សុខភាពរឹងមាំ អាយុយឺនវែង និងទទួលនូវពុទ្ធពរទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ លឹម សារី