ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្របែក​ឆ្នាំ​២០១៥ លើក​ទិសដៅ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព ឯកឧត្តម កឹម ជាតិ​

នៅ​ថ្ងៃ​ទី ០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​សាលាស្រុក​កំពង់ត្របែក​ប្រារឰ​បើក​កម្មវិធី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ក្រុម ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ត្របែក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កឹម ជាតិ អនុ​រដ្ឋលេខា​ធិ ការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់​ត្របែក ។

​ក្រោយ​ពី​កិច្ច​ស្វាគមន៍​ពី​សំណាក់​សមាជិក សមាជិកា​បក្ស​រួច​មក ឯកឧត្តម បាន​អញ្ជើញ​ឡើង​មាន​មតិ​សំ​ណេះ សំ​ណា​ល​ជា​មួយអង្គ​កម្មវិធី ដោយ​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណ បក្ស​ប្រជាជន​កម្ពុជា ដែល​លោក​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ។

​ឯកឧត្តម មានប្រសាសន៍​បន្ត​ទៀត​ថា បងប្អូន​ពុក​ម៉ែ​ទី​ជាទីគោរព​…! ថ្ងៃនេះ​ខ្ញុំ​មាន​មោទនៈភាព​ណាស់ ដោយ បាន​មក​ជួបជុំ​បងប្អូន​ពុក​ម៉ែ​ទាំង​ភាព​ញញឹម​ដាក់​គ្នា​ទៅវិញទៅមក យល់​ចិត្តថ្លើម​គ្នា​រាប់អាន​គ្នា​កៀក​ដៃ​គ្នា​លើកកម្ពស់ សាមគ្គី​គ្នា​ឱ្យបាន​ជិតស្និទ្ធ ។​

​ឯកឧត្តម បន្តទៀតថា សូម​បងប្អូន​ដែល​ជា​គណៈ​ពង្រឹង​ចុះ​តាម​ក្រុម​ភូមិ​-​ឃុំ មេត្តា​ចុះ​ជាប់​ជាមួយ​ពួកគាត់ ដឹង​ទុក្ខ​ធុរៈ​សុខទុក្ខ​ក្រខ្សត់​ជួយ​គាត់​ឈឺ​ថ្កាត់ ខ្វះ​អ្វីៗ​ត្រូវតែ​ជួយ​បង្ហាញ​ពី​ភាព​រាប់អាន​ជិតស្និទ្ធ ។
​ខ្ញុំ​សង្ឃឹមថា នៅក្នុង អាណត្តិ​នេះ ពុក​ម៉ែ បងប្អូន និង​បាន​ជោគជ័យ​ក្រោយពី​សំណេះសំណាល​រួចមក ឯកឧត្តម បាន​ចែក​ជូន​កំដរដៃ​នូវ វត្ថុ​អនុស្សាវរីយ៍​ខ្លះ​ជូន​ប្រជាពលរដ្ឋ មាន​ថវិកា ៥០​ម៉ឺន​រៀល និង​អាវយឺត ២២៣ ។ កម្មវិធី​បញ្ចប់​ដោយ​ភាព​រីករាយ ក្រៃលែង ៕
​ដោយ​ ៖ លឹម សារី​

 

 

20160217s6b 20160217s6a

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.