នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន កម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជួបជុំនៅក្នុងក្រសួង មហាផ្ទៃទាំងមូលក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ។
នៅក្នុងឱកាសនោះដែរ យើងឃើញវត្តមាន ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ស្រុកកំពង់ត្របែក, ឯកឧត្តម ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ខៀវ សុភ័ក, ឯកឧត្តម សក់ ស៊ីថា ព្រមទាំង ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាច្រើនរូបទៀត បានអញ្ជើញចូលរួម ។
ក្នុងនោះដែរ ឯកឧត្តម កឹម ជាតិ ក៏បានស្វាគមន៍ជូនពរដល់សម្តេចក្រឡាហោម ស ខេង ព្រមទាំងឯកឧត្តម រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ជាពិសេសឧត្តមមន្ត្រី វិរៈមន្ត្រី និងមន្ត្រីនគរបាលទាំងអស់ សូមឱ្យសុខភាពល្អរឹងមាំ អាយុយឺនវែង ទទួលនូវជ័យជំនះគ្រប់ភារកិច្ច ។
ក្រោយពីសម្តេចក្រឡាហោម ឡើងមានមតិសំណេះសំណាលផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវអស់លោក-លោកស្រី ត្រូវធ្វើយ៉ាងណាការពារសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើងចំនួន ០៣ថ្ងៃ នេះឱ្យមានសន្តិសុខល្អប្រសើរ បំផុត ក្រោយពីការផ្តាំផ្ញើរួចមក ចូលដល់កម្មវិធីហូបបាយសាមគ្គីដោយភាពរីករាយក្រៃលែង 3 ដោយ ៖ លឹម សារី