ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

ពិធី​កាត់​ប្ញ​ស​សីមា​នៅ​វត្ត​សុទ្ធា​រាម ខេត្ត​ព្រៃវែង ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង

​នា​ព្រឹក​ថ្ងៃទី ០២ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨:១៥​នាទី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ប្ញ​ស​សីមា​ក្នុង​វត្ត​សុទ្ធា​រាម ហៅ​វត្ត​គំនុំ ស្ថិតនៅក្នុង​ភូមិ​គំនុំ ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ។

​ភ្ញៀវ​អមដំណើរ​មាន ឯកឧត្តម ពឹម សំណាង​, ឯកឧត្តម អ៊ុង សាមី​, ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ស្រុក​កំពង់ត្របែក​បាន​អញ្ជើញ ចូលរួម​ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក​-​លោកស្រី ក្នុង​ក្រសួង​មហាផ្ទៃ​ជាច្រើនរូប​ទៀត ។

​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​បាន​ប្រព្រឹត្តឡើង​ដោយ​ភាព​រីករាយ​ក្រៃលែង បន្ទាប់​ពី​ការ​កាត់​ប្ញ​ស​សីមា​រួច ហើយ សម្តេច​ក្រឡាហោម ស ខេង បាន​មានមតិ​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ចំណូះជើងវត្ត ទាំងអស់ ត្រូវ​ប្រឹងប្រែង​ថែរក្សា​សមិទ្ធផល​ដែល​យើង​ខិតខំ​កសាង​ឱ្យ​បាន​យូរ​អង្វែ​រដល់​កូនចៅ​យើង​ថែម​ទៀត ។  កម្មវិធី​នេះ បាន​បញ្ចប់​ដោយ​ភាព​រីករាយ​ក្រៃលែង ៕
​ដោយ ៖ លឹម សារី​

 

201604043 (1)

201604043 (2)

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.