ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៨:១៥នាទី ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ស្រុកកំពង់ត្របែក និងលោកជំទាវ ភួង ម៉ាឡា កឹម ជាតិ ព្រមទាំងមិត្តប្រទេសកូរ៉េ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកអំណោយរទេះរុញចំនួន ៣៣រទេះ និងថវិកា ព្រមទាំងមានអង្ករជាច្រើនបាវ ចែកជូនដល់ពួកគាត់ថែមទៀត ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ បានបង្ហាញនៅភាពស្និទ្ធស្នាលជាមួយបងប្អូនជនពិការទាំងអស់ ដោយឥតរើសអើងញញឹមញញែមរាក់ទាក់សើចសប្បាយជាមួយ និងបងប្អូនជនពិការទាំងអស់ ឯកឧត្តមមានប្រសាសន៍ថា គ្មានបុគ្គលណាមួយចង់ពិការនោះទេ ។ ដូច្នេះសូមជួយគាំទ្រពួកគាត់ ឱ្យកម្លាំងចិត្ត គិតល្អ សាងល្អ គឺដើម្បីជាតិ និងប្រជាជន ។ កម្មវិធីបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង ៕
លឹម សារី