ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងលោកជំទាវ ភួង ម៉ាឡា កឹម ជាតិ បាននាំយកអំណោយមូលនិធិរបស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ទៅចែកជូនប្រជាពលរដ្ឋដែលបានប្រសូត្របុត្រ និងគ្រួសារដែលទទួលមរណៈភាពដោយក្នុង ១គ្រួសារ ទទួលបានថវិកា ២០ម៉ឺនរៀល សរុបទាំងអស់ ៥៤គ្រួសារ ស្មេនិងឹ ៥២ខ្នងផ្ទះ កាលពីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានប្រគល់ជូនទាំងទឹកមុខរីករាយ រាក់ទាក់ប្រកបដោយភក្តីភាពស្មោះស្ម័គ្រជាមួយ ប្រជាពលរដ្ឋ ព្រមទាំងមានប្រសាសន៍ថា ពុកម៉ែ បងប្អូនជាទីគោរព នេះជាអំណោយដ៏ស្តួចស្តើងផុសចេញពីការស្រឡាញ់ អាណត្តិចំពោះពុកម៉ែ បងប្អូនពីសំណាក់ សម្តេចក្រឡាហោម ស ខេង ដែលបានឱ្យខ្ញុំចុះមកចែកជូនពុកម៉ែបងប្អូន គឺជាអំណោយតិចតួចមែន ប៉ុន្តែអាចជួយសម្រួលពុកម៉ែមួយរយៈដែរ ៕
ដោយ ៖ លឹម សារី