ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

​កិច្ចប្រជុំ​បូក​សរុបរ​បាយ​ការណ៍​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

នា​ព្រឹក​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​ៈ​០៥​នាទី នៅក្នុង​ក្រសួង​មហាផ្ទៃ ប្រារឰ​បើក​កិច្ចប្រជុំ​បូក​សរុប ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។ ភ្ញៀវកិត្តិយស​ចូលរួម​មាន ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, ឯកឧត្តម ខៀវ សុភ័ក​, ឯកឧត្តម ឯម សំអាន​, ឯកឧត្តម សក់ ស៊ីថា ព្រមទាំង​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ​-​អនុ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចូលរួម ។​

​ក្រោយ​ពី​ការស្វាគមន៍ និង​រាយការណ៍​ជូន​គណៈអធិបតី​រួចមក សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ឡើង​មានមតិ​សំណេះសំណាល​ដោយ​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​តែងតែ​គិតគូរ​យើង​គ្រប់ៗ​គ្នា ។

​សម្តេច​បន្ត​ទៀត​ថា ឯកឧត្តម លោកជំទាវ អស់លោក​-​លោកស្រី ជាទីគោរព ថ្ងៃនេះ​យើង​បាន​ជួបជុំគ្នា​រំលឹក​នូវ របាយការណ៍​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ ដែល​យើង​ត្រូវតែ​ប្រឹងប្រែង​ទាំងអស់គ្នា ក្នុង​ការចុះ​ពង្រឹង​តាម​ភូមិ​-​ឃុំ ស្រុក​ឱ្យ​បាន​ទទួល​នូវ​លទ្ធផល​ជោគជ័យ​ដ៏​ល្អ​ប្រសើរ​ជូន​ជាតិ​មាតុភូមិ​យើង និង​ខ្ញុំ​សំណូមពរ​ឱ្យ​ឯកឧត្តម អស់លោក​ទាំងអស់​ធ្វើ យ៉ាងណា​ធ្វើឱ្យ​ប្រជាជន លោក​ស្រឡាញ់​លោក​ចូលចិត្ត​យើង ទើប​យើង​មាន​ប្រជាប្រិយ៍ភាព​ល្អ ៕
​លឹម សារី​

 

201604048 (1) 201604048 (2)

Filed in: កឹម ជាតិ

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.