ខេត្តសៀមរាប ៖ ដងស្ទឹង ត្រែង គឺជាស្ទឹងធម្មជាតិមួយ ដ៏សំខាន់ដែលមានប្រភពទឹក មកពីអូរជីក ខេត្តឧត្តរមានជ័យ តភ្ជាប់មកស្រុកក្រឡាញ់ មានចម្ងាយប្រមាណជា ៥២ គីឡូម៉ែត្រ ភាគខាងលិចពី ខេត្តសៀមរាបសម្រាប់ប្រជា កសិករធ្វើស្រែចំការ និងដំ ណាំដាំដុះផ្សេងៗ ព្រមទាំង មច្ឆជាតិ ប៉ុន្តែជាអកុសលត្រូវ បានរងការបំផ្លិចបំផ្លាញពី សំណាក់ឈ្មួញទុច្ចរិតមួយ ក្រុមប្រើអេស្កាវ៉ាទ័រ ១គ្រឿង និងម៉ាស៊ីនបូមខ្សាច់ចំនួន ២ គ្រឿង ធ្វើការជីកកកាយ និង បូមខ្សាច់ពីមាត់ស្ទឹងយកមក ធ្វើអាជីវកម្ម ដើម្បីតម្រូវតាម មហិច្ឆតាដ៏អាក្រក់របស់ខ្លួន ដោយមិនបានគិតទៅដល់ សោភ័ណ្ឌភាពដឹងស្ទឹងធម្មជាតិ បង្កឱ្យបាក់ច្រាំងស្រុតដី និង អាចបង្កគ្រោះថ្នាក់ដល់លំនៅ ដ្ឋានប្រជាពលរដ្ឋដែលរស់នៅ តាមដងស្ទឹងត្រែងនេះជាដើម។
ដងស្ទឹងត្រែងនេះ ស្ថិត នៅចំណុចភូមិកូនភ្នំ ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលម្ចាស់អាជីវកម្មនេះឈ្មោះ ទូច តាមដែលគេខ្សឹបប្រាប់ មកថា ដោយអាងម្តាយមីង ជាក្រុមប្រឹក្សាឃុំតាអានផង នោះទើបឈ្មោះ ទូច នេះហ៊ាន ធ្វើអ្វីៗ ស្រេចតែអំពើចិត្ត ។
ប្រភពពីអ្នកស្រី ទូច ត្រូវ ជាភរិយារបស់ឈ្មួញបូមខ្សាច់ នេះបានប្រាប់ភ្នាក់ងារសារព័ត៌ មានយើង កាលពីរសៀលថ្ងៃ ទី ២៥ ខែឧសភា ឆ្នាំ២០១៦ នេះថា អាជីវកម្មបូមខ្សាច់ របស់គាត់មានអាជ្ញាប័ណ្ណពី ស្ថាប័នរ៉ែ និងថាមពល និង បរិស្ថានព្រមទាំងអាជ្ញាធរឃុំ -ស្រុកអស់ហើយ ហើយក៏ បានបង់លុយទៅឱ្យគ្រប់ស្ថាប័នផងដែរ ។
ប្រភពដដែលបានបន្ត ទៀតថា ការជីកនិងបូមខ្សាច់ នេះ គឺក្រុមគ្រួសាររបស់គាត់ ក៏បានទិញដីពីអ្នកភូមិនៅទី នោះផងដែរ ហើយទើបតែ ដំណើរការតែមួយរយៈពេលខ្លី ប៉ុណ្ណោះ ។
គួររំលឹកដែរថា កាលពី ៣សប្តាហ៍កន្លងទៅនេះ ខាង មន្ត្រីរ៉ែ និងថាមពលព្រមទាំង មន្ត្រីបរិស្ថានបានចុះទៅត្រួត ពិនិត្យនិងធ្វើការបញ្ឈប់គ្រឿង ចក្រអេស្កាវ៉ាទ័រ ១គ្រឿង និង ម៉ាស៊ីនបូមខ្សាច់ចំនួន២គ្រឿង ផងដែរ តែមិនដឹងមូលហេតុ អ្វី ។ មួយរយៈក្រោយមកគេ សង្កេតឃើញបញ្ឈប់តែគ្រឿង ចក្រ តែម៉ាស៊ីនបូមខ្សាច់ចំនួន ២គ្រឿង នៅតែដំណើរការ បូមដដែល ។
ទាក់ទិននឹងបញ្ហានេះ លោកមេភូមិ ធុល សំអឿន និងលោកមេឃុំ ស្គន់ សាគីន បានឆ្លើយតបនឹងការចោទ ប្រកាន់ស្រដៀងគ្នាថា ខាង លោកមិនបានអនុញ្ញាតអោយ ឈ្មួញអាជីវកម្មរូបនេះឡើយ ដោយឈ្មោះ ទូច នេះគ្រាន់ តែបានប្រាប់គាត់ផ្ទាល់មាត់តែ ប៉ុណ្ណោះ មិនមានសំបុត្រ និង ឯកសារណាមួយឡើយ ។
លោកមេឃុំក៏បានបញ្ជាក់ ទៀតថា ឈ្មួញបូមខ្សាច់ធ្វើ អាជីវកម្មនេះទៀតសោត មិន មែនជាប្រជាពលរដ្ឋរស់នៅ ស្រុកភូមិរបស់លោកកាន់កាប់ នោះ គឺរស់នៅភូមិកំពង់ថ្កូវ ដាច់ដោយឡែកគ្រាន់តែស្ថិត ក្នុងស្រុកក្រឡាញ់តែប៉ុណ្ណោះ។
ទាក់ទិននឹងករណីនេះដែរ អ្នកសារព័ត៌មានយើងមិន អាចធ្វើការទាក់ទងនិងមន្ត្រីរ៉ែ និងថាមពល ព្រមទាំងបរិស្ថានបានទេ ?
ប្រជាពលរដ្ឋនៅភូមិក្តុល និងភូមិភ្នំតូចបានធ្វើការសំណូម ពរដល់លោកអភិបាលខេត្ត ឃឹម ប៊ុនសុង និងមន្ត្រីជំនាញ រ៉ែនិងថាមពល ព្រមទាំងមន្ត្រី បរិស្ថាន មេត្តាចុះពិនិត្យជា បន្ទាន់ដើម្បីរក្សាការពារស្ទឹង ធម្មជាតិដែលជាប្រភពទឹកដ៏ សំខាន់បំផុត សម្រាប់ប្រជា កសិករ ដាំដុះដំណាំ កសិកម្ម ព្រមទាំងមច្ឆជាតិ និងសោភណ្ឌភាពនៃដងស្ទឹងត្រែង នេះផង ៕