ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​ឈ្មោះ​ម៉េង មេ​ឈ្មួញ​ឈើ កំពុង​ប្រើ ឡាន​ទំនើប ដឹក​ចេញពី ខេត្ត​រតនៈគិរី ទៅ​វៀតណាម​

 

មាន​សកម្មភាព រថយន្ត ត្រូវបាន​មេ​ឈ្មួញ​ឈ្មោះ ម៉េង ដឹក​ឆ្លងកាត់ មុខ​មេព្រៃ ផ្នែក​រដ្ឋបាល ព្រៃឈើ ដែលមាន ទីតាំងនៅ ស្រុក​ប​កែវ និង​សមត្ថកិច្ច ប៉េអឹម ជាច្រើន​កន្លែង ដឹកឈើ ប្រណិត ពីរ​គ្រឿង​ម៉ាក ធុន​ត្រា និង​បា​ឡែន សម្រាប់​ដឹក ឈើ​ប្រណិត ពី​ស្រុក​វើន​សៃ មក​ស្ដុក​នៅ ទី​រួម​ខេត្ត រតនៈគិរី ឈ្មោះ​ម៉េង រស់នៅ​ភូមិ កន្តិល សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនៈគិរី ដើម្បី​រៀបចំ ដឹកចេញទៅ ព្រំដែន វៀតណាម ឆ្លងកាត់ ពីរ​ស្រុក​គឺ ស្រុក​ប​កែវ និង​ស្រុក វើន​សៃ ។ ហើយ​រថយន្ត ធុន​ត្រា ពណ៌​ទឹកមាស ដែល​ពាក់ ផ្លាកលេខ ភ​.​ព 7859 និង​រថយន្ត បា​ឡែន​មួយ គ្រឿង​ទៀត ពាក់​ផ្លាកលេខ 5277 ដែល​រថយន្ត ទាំង​ពីរ​គ្រឿង របស់​ឈ្មោះ ម៉េង នេះ​ត្រូវ​ដឹក ឈើ​ប្រណិត ចេញទៅ ប្រទេស វៀតណាម នៅពេល​យប់ តាម​ច្រករបៀង ភូមិ​ភី​ក ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ គឺជា ច្រករបៀង ដែល​គ្របដណ្ដប់ ទៅដោយ ប៉ូលីស​ព្រំដែន វ​វៈ​623 ។

​មេ​ឈ្មួញ ម៉េង នេះ​ល្បី​ថា មាន​ខ្នងបង្អែក ធំ​នៅ​ពីក្រោយ ទៀតផង ទើប​អាច​ដឹក ឈើ​ប្រណិត ចេញ​បាន ដោយ​សេរី បែប​ហ្នឹង ។ មិនដឹងថា គណៈបញ្ជាការ ឯកភាព​ខេត្ត និង​ឯកឧត្ដម សៅ សុខា អគ្គមេបញ្ជាការ រង​កងយោធពល ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កង​រាជ អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដែល​ទទួល បទបញ្ជា ពី​រាជរដ្ឋាភិបាល មិន​អាច​ទទួល បាន​ព័ត៌មាន បទល្មើស ព្រៃឈើ ដោយសារតែ មានការ លាក់លៀម ពី​ថ្នាក់​ខេត្ត ឬ​យ៉ាងណា នោះទេ ៕

 

 

saosokha_vengsokhon car

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.