ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

លោក សៅ ប៊ុន​រិទ្ធ និង លោក លក្ខរ​មនា កំពុងតែ​ជាន់ក​ពលករ​ខ្មែរ​ចំណាក​ដើម្បី​បំផ្លាញ​សន្លឹកឆ្នោត CPP

​ប្រភព​ព័ត៌មាន​ច្បាស់ការ ណ៍​មួយ​បាន​ឱ្យដឹងថា បច្ចុប្បន្ន  នេះ លោក សៅ ប៊ុន​រិទ្ធ ប្រធាន  និង​លោក ល​ក្ខ រ​មនា អនុប្រធាន   ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង  បាន​និង​កំពុង​តែ​ត្រូវប៉ាន់​តាម  រយៈ​ការ​បើកដៃ ឱ្យ​ពលករ​ខ្មែរ    ចំណាកស្រុក​ចេញទៅ​រក​ការ    ងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ ខុសច្បាប់ ជា​ថ្នូរ​នឹង​ការទទួល  បាន​លាភសក្ការៈ​ចែកគ្នា​ដាក់  ក្នុង​ហោប៉ៅ​តាមរបៀប​ពុក  រលួយ​ជា​ប្រព័ន្ធ ។

​ប្រភព​ខាងលើ​បានឱ្យដឹង  ទៀតថា លោក សៅ ប៊ុន​រិទ្ធ   ប្រធាន​នគរបាល​ផ្នែក​អន្តោប្រវេសន៍​ច្រកទ្វារ​ជាតិ​ដូង ខេត្ត  បាត់ដំបង មាន​កម្លាំង​ក្រោម  ការគ្រប់គ្រង​ដោយ​លោក ល​ក្ខ  រ​មនា បាន​បើក​ច្រករបៀង​មួយ ទៀត ដែល​គេ​និយម​ដាក់ឈ្មោះ  ថា ច្រក​ដើម​ចាន់​គីរី ស្ថិតនៅ  ខាងលិច​ច្រក​ដូង ឃុំ​បឹងរាំង  ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​អនុប្រធាន​ប៉ូលិសអន្តោប្រវេសន៍ លោក ល​ក្ខ រ​មនា  ដែលជា​ដៃស្តាំ​របស់លោក សៅ  ប៊ុន​រិទ្ធ កំពុងតែ​ប្រមូល​ប្រាក់​ពី  ពលករ​ចំណាកស្រុក​ដែលមាន បំណង​វិល​ត្រឡប់​មកពី​ធ្វើការ នៅ​ប្រទេស​ថៃ​វិញ ក្នុង​ម្នាក់ៗ   ៣០០​បាត និង​ចេញ​ទៅ​ធ្វើការ  នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ តាមរយៈ​មេខ្យល់​ក្នុង​ម្នាក់ៗ  ចាប់ពី ២០០០​បាត ទៅ​២៥០០  បាត​។​

​សេចក្តីរាយការណ៍​បាន​ឱ្យ  ដឹងថា ពលករ​ចំណាកស្រុក   ដែល​ត្រឡប់មកវិញ​ក្នុង​ម្នាក់ៗ   ត្រូវបាន​ទាហាន​ថៃ ទារប្រាក់   ២០០​បាត និង​ត្រូវបាន​ក្រុម   ប៉ូលិស​អន្តោប្រសេវន៍​របស់  លោក សៅ ប៊ុន​រិទ្ធ ទាមទារ  ប្រាក់​ចំនួន ៣០០​បាត​បន្ថែម  ទៀត ទើប​ឱ្យ​ចូល​មក​ទឹកដី  កំណើត​របស់​ខ្លួន​វិញ ។​

​ពលករ​ខ្មែរ ប្រសិនបើ​មិន   បង់​លុយ​ទៅ​ឱ្យ​លោក ល​ក្ខ រ​មនា  ដែលជា​ដៃស្តាំ​របស់លោក សៅ  ប៊ុន​រិទ្ធ ទេ គឺ​មិន​អាច​ចូលមក ស្រុកកំណើត​ទាន់ពេលវេលា នោះទេ គឺ​ត្រូវបាន​អាជ្ញាធរ​ទាហាន​របស់​ថៃ​គំរាម​ចាប់​វាយដំ មិន​ខាន​ប្រសិនបើ​យឺតយ៉ាវ នោះ ? ដោយ​ខ្លាច​អំណាច​របស់  លោក ល​ក្ខ រ​មនា និង​លោក   សៅ ប៊ុន​រិទ្ធ ពលករ​ខ្មែរ​បាន សម្រេចចិត្ត​បង់លុយ​ឱ្យទៅ ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​រូប នោះ តាមរយៈ​មេខ្យល់​របស់  ពួកគេ ។

​បើ​តាម​សេចក្តីរាយការណ៍   បាន​បញ្ជាក់បន្ថែម​ថា លោក ល​ក្ខ រ​មនា និង​លោក​សៅ ប៊ុន​រិទ្ធ បាន​ដាក់​បណ្តាញ​មេខ្យល់  របស់​ខ្លួន​ជាច្រើន​នាក់ ដើម្បី  ប្រមូល​លុយ​យ៉ាង​ស្ងាត់ៗ​ទើប មិន​ល្បី​ដល់​ខាង​អង្គការ​ប្រឆាំង អំពើ​ពុករលួយ​នេះ​គឺជា​យុទ្ធវិធី ថ្មី ដែល​ពួកគេ​នាំគ្នា​ច្របាច់​.​ក  ពលករ​ក្រីក្រ​ចំណាកស្រុក​តាម ច្រករបៀង​តូចៗ​ដែល​មួយ​ថ្ងៃៗ មាន​យ៉ាងតិច​ចំនួន ២០០​នាក់​។​

​ប្រភព​បន្តថា ពលករ​ខ្មែរ  ត្រូវ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍ ដែល​ជា​កូនចៅ លោក សៅ ប៊ុន​រិទ្ធ ប្រើប្រាស់​ពាក្យ​គំរាម  ចាប់​បញ្ជូន​ទៅ​ស្នងការ​ខេត្ត បាត់ដំបង​ដាក់គុក បើ​មិន​ធ្វើ  តាម​ការបង្គាប់​របស់​មេខ្យល់ នោះទេ ?​។ ដោយឡែក​លោក សៅ ប៊ុន​រិទ្ធ និង​លោក ល​ក្ខ រ​មនា អង្គភាព​យើង​មិនអាច  ទាក់ទង សូម​ការបំភ្លឺ​លំអិត  ជុំវិញ​ករណី​ខាងលើ​នេះ​បាន នោះទេ​?​។

​សូមបញ្ជាក់​ថា ទង្វើ​របស់ លោក សៅ ប៊ុន​រិទ្ធ និង​លោក  ល​ក្ខ រ​មនា កំពុងតែ​បំផ្លាញ​សន្លឹក ឆ្នោត ច​ផ​ផ ហើយ ៕

 

daung_saobunrit

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.