សេចក្តីរាយការណ៍បាន អោយដឹងថា លោកឧកញ៉ា អ៊ឹង ស៊ីតាតវរះ បានប្រើប្រាស់រថយន្ត ស៊ីទែនមានស្លាកយីហោស៊ូគីម៉ិច ហើយពេលខ្លះប្រើរថយន្តស៊ីទែន របស់វៀតណាមដឹកប្រេងសាំង ចេញពីផែស្ងួត របស់ក្រុមហ៊ុន ឌ។ទ។ជដែលនៅក្បែរច្រកអន្តរ ជាតិដាក់ដាំ យកទៅចែកចាយ តាមស្ថានីយ៍ប្រេងទូទាំងប្រ-ទេស ។
ទាក់ទិនករណីនេះ លោក តាន់ ប៊ុនហឿន ប្រធានរដ្ឋបាលក្រុមហ៊ុន D.T.C ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជ្ញាបណ្ណ័ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករនាំចូលប្រេង សាំងចំនួន ២៤០តោនក្នុង ១ខែ សម្រាប់យកមកចែកចាយក្នុង ប្រទេស។ ដោយមានការបើក ភ្លើងខៀវពីលោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយខេត្តមណ្ឌល គិរី ក្រុមហ៊ុន ឌ។ទ។ជ របស់ លោកឧកញ៉ា អ៊ឹង ស៊ីតាតវរះ ហៅ ឧកញ៉ា លក្ខ័ កំពុងនាំចូល ប្រេងសាំងគេចពន្ធទាំងយប់ ទាំងថ្ងៃ ចូលតាមច្រកអន្តរជាតិ ដាក់ដាំ ស្ថិតក្នុងឃុំដាក់ដាំ ស្រុក អូររាំង ខេត្តមណ្ឌលគិរីយកមក លក់ចែកចាយនៅភូមិភាគឥសាន្ត យ៉ាងគគ្រឹកគគ្រេងតាមរបៀប កាត់ស្តុកនិងគេចពន្ធធ្វើឱ្យខាត បង់ចំណូលថវិកាជាតិរាប់ពាន់ លានរៀល ក្នុងមួយខែៗ។
មន្ត្រីតូចតាចបានទម្លាយឱ្យ ដឹងថា ការនាំចូលប្រេងសាំង លោកឧកញ៉ា អ៊ឹង ស៊ីតាតវរះ មានការត្រូវរ៉ូវជាមួយសមត្ថកិច្ច នៅច្រកដាក់ដាំ ពិសេសជំនាញ គយខេត្តមណ្ឌលគិរី ទើបមាន ការនាំចូលប្រេងទាំងយប់ ដោយគ្មានការត្រួតពិនិត្យនិង បង់ពន្ធឱ្យបានត្រឹមត្រូវនោះទេ កន្លែងស្តុកប្រេងសាំងដ៏ធំមហិ មា របស់ឧកញ៉ា ល័ក្ខ នៅតាម ផ្លូវចេញពី ទីរួមខេត្តមណ្ឌលគិរី ទៅច្រកដាក់ដាំអាចស្តុកប្រេង សាំងបានរាប់លានលីត្រសម្រាប់ យកមកលក់ចែកចាយ ក្រោម ក្រសែភ្នែក របស់លោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយ ខេត្តមណ្ឌលគិរី ព្រោះថាលោក ឧកញ៉ា អ៊ឹង ស៊ីតាតវរះ អាចនាំ ចូលប្រេងសាំងលើសពីការ កំណត់ ដោយសារមាន មេគយ ជួយសម្រួលរឿងកាត់ស្តុក ទើប អ្វីៗអាចដំណើរការដោយរលូន ល្អ ។ ពាក់ព័ន្ធនឹងព័តមានខាង លើសារព័តមានយើងពុំអាចសុំ បំភ្លឺបានទេ ? ៕